**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្ត្រីទេសចរណ៍ ជួបប្រជុំជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហការ និងបង្កើនការចូលរួមជំរុញវិស័យទេសចរណ៍ជាតិ

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបប្រជុំជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ តំណាងដោយសមាគមឧស្សាហកម្មទេសចរណ៍ មានជាអាទិ៍ សហព័ន្ធទេសចរណ៍ (CTF) សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) សមាគមសហព័ន្ធចុងភៅកម្ពុជា (CCS) និងសមាគមស្ប៉ានិងសុខុមាលភាពកម្ពុជា (CSWA) ដើម្បីពង្រឹងកិច្ចសហការ និងបង្កើនការចូលរួមជំរុញវិស័យទេសចរណ៍ជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសបានចូលរួមអនុវត្តនិងគាំទ្ររាល់សកម្មភាពការងាររបស់ក្រសួងទេសចរណ៍ និងបានចូលរួមជួយវិស័យនេះឱ្យឆ្លងផុតវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំតំណាងសមាគមឧស្សាហកម្មទេសចរណ៍បន្តការជួយគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជាសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងរដ្ឋ-ឯកជន។

នៅក្នុងជំនួបនោះ តំណាងសមាគមឧស្សាហកម្មទេសចរណ៍បានរាយការណ៍ពីសកម្មភាពការងាររបស់សមាគមនីមួយៗ និងបានប្រកាសចូលរួមគាំទ្រសកម្មភាពការងាររបស់ក្រសួងទេសចរណ៍ក្នុងសាមគ្គីភាព និងភាពជាដៃគូជិតស្និទ្ធ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍បានឯកភាពគ្នាដូចខាងក្រោម៖
-ជួបប្រជុំពិភាក្សាការងារឱ្យបានទៀងទាត់ ដើម្បីតាមដាន និងចូលរួមដោះស្រាយបញ្ហារបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍
-រៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ (ក្រុម “ខ”) នៅក្នុងខែតុលា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងរៀបចំក្នុងអំទ្បុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ
-ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានក្រុមការងារទេសចរណ៍ (ក្រុម “ខ”) សហការ និងសម្របសម្រួលជាមួយសមាគមឧស្សាហកម្មទេសចរណ៍ រៀបចំសកម្មភាពការងារប្រចាំឆ្នាំសម្រាប់ក្រុមការងារផ្នែកទេសចរណ៍។

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់បានសម្តែងនូវការបេ្តជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នសម្រាប់វិស័យទេសចរណ៍កម្ពុជា និងសម្រេចឱ្យបានចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង