**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

នគរបាលចរាចរណ៍ បើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយច្បាប់ពីចរាចរណ៍រយ:ពេល១សប្តាហ៍ដល់ប្រជាពលរដ្ឋ មុនចាប់ផ្តើមអនុវត្តន៍ច្បាប់និងផាកពិន័យ

បន្ទាយមានជ័យ៖ អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវចុះអប់រំផ្សព្វផ្សាយណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទនិងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោកសំដៅធ្វើយ៉ាងណាឲ្យមានគ្រោះថ្នាក់កម្រិតទាបបំផុត ។

នៅ សល់តែ៥ថ្ងៃទៀតប៉ុណ្ណោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ ក្រោយពីកងកម្លាំងនគរបាលជំនាញចរាចរណ៍ខេត្ត ស្រុក ក្រុង បានបញ្ចប់បើកយុទ្ធនាការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកអស់រយៈពេល២សប្តាហ៍កន្លងមកនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមបើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលតដ្ឋ អ្នកដំណើរ និងអ្នកបើកបរ  យានយន្តគ្រប់ប្រភេទ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ទាំងឡាយដែលកើតចេញពិការធ្វើចរាចរណ៍ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ មុនអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងការចុះយុទ្ធនាការនេះធ្វើទូទាំងខេត្តបន្ទាយមានជ័យគ្រប់អធិការដ្នាននគរបាលក្រុង-ស្រុកទាំង៩នេះ ដោយឡែកការិយាល័យជំនាញចុះបើកនៅភ្លើងស្ទប់ចំនួន២ ស្ទប់ទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា និង ស្ទប់៥៣A ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែន បានថ្លែងថា ការរឹតបន្ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងដើម្បីជាការដាស់ស្មារតី ឲ្យពលរដ្ឋភ្ញាក់រលឹក ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរត្រូវបង្កើនការប្រុងប្រយ័ត្ន មិនប្រមាថ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា ការណែនាំនេះ នគរបាលចរាចរណ៍ផ្លូវគោក នឹងបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជារឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងក្លា ជាងមុនបន្ថែមទៀត ដោយចាប់ផ្ដើមពីសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។

ជាមួយនេះលោកក៏សូមសំណូមពរនិងអំពាវនាវឲ្យប្រជាពលរដ្ឋបើកបរយានយន្តគ្រប់ប្រភេទកំពុងប្រើប្រាសផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពចរាចរណ៍ត្រូវចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង