**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព

ទូតសិង្ហបុរី ប្តេជ្ញាជួយគាំទ្រដល់ការ អភិវឌ្ឍខេត្តសៀមរាប ពិសេសបន្តពង្រឹងកិច្ចសហការនានា ឱ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជានិងប្រតិភូ ដោយមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការអន្តរវិស័យ តំណាង ទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនសិង្ហបុរី ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជាមិត្តល្អជាមួយប្រទេសកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកពីផែនការស្តារ​ និងអភិវឌ្ឍន៍វិស័យទេចរណ៍របស់ខេត្ត​ តាមរយៈ​នៃការរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការ​ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ និងបង្តើតជាឱកាសថ្មីមួយទៀត សម្រាប់ខេត្តសៀមរាបទទួលបាន នូវកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបច្រើនជាងមុន។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាប​ តាមរយៈវិស័យទេសចរណ៍ អប់រំ សង្គមកិច្ច ជាពិសេសគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង