**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព

សម្តេចប្រធានរដ្ឋសភា ស្នើឯកអគ្គរាជទូតអង់គ្លេស បន្តលើកកម្ពស់ពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ។

សំណើនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតិ និងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាអធិបតី បានគូសបញ្ជាក់ថា ការចូលរួមចំណែករបស់ភាគីអង់គ្លេស ជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសការធ្វើឱ្យសម្រេចបាននូវផែនការអភិវឌ្ឍរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអង់គ្លេសដែលបានជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាតំាងពីដើមរហូតមក ដូចជាវិស័យសង្គម សេដ្ឋកិច្ច ការកំចាត់មីន សាលាក្តីខ្មែរក្រហម និងជាពិសេសការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅចក្រភពអង់គ្លេស។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានស្វាគមន៍ការបើកសាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសនៅភ្នំពេញ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា មានយុវជនកម្ពុជាជាច្រើនមានក្តីប្រាថ្នាចង់ទៅសិក្សានៅប្រទេសអង់គ្លេស ប៉ុន្តែនៅពេលនេះអង់គ្លេសបានបើកសាកលវិទ្យាល័យនៅកម្ពុជា ដូចនេះពួកគេនឹងសម្រេចបាននូវក្តីប្រាថ្នារបស់ខ្លួន។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើសុំឯកឧត្តមឯកអគ្គរាជទូតជួយជំរុញទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានកាន់តែប្រសើរ និងសកម្មថែមទៀត នៅក្នុងនោះមានការលើកកម្ពស់សមត្ថភាពនិងភាពអង់អាចរបស់ស្រ្តី ការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងការផ្តល់សេវាជូនតំណាងរាស្រ្ត ឱ្យកាន់តែមានប្រសិទ្ធភាពនិងការធ្វើទំនើបកម្ម ដោយប្រែក្លាយរដ្ឋសភាទៅជាសភាអេឡិចត្រូនិច “E-parliament” ជាដើម។

សម្តេចរដ្ឋសភាធិបតី និងឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីពេញចិត្តចំពោះវឌ្ឍនភាពដ៏ប្រសើរនៃចំណងការទូតប្រទេសទំាងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ ដែលបានឈានដល់ខួបលើកទី៧០នៅឆ្នាំនេះ ជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងពីភាពស្ថិតស្ថេរនៃទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេស ឈានដល់ចំនួនប្រមាណជិត១ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម Dominic Williams បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានថ្លែងអំណរគុណដែលសម្តេចរដ្ឋសភាធិបតី បានចំណាយពេលវេលាទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនាពេលនេះ។

ឯកឧត្តម ឯកអគ្គរាជទូតបានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភា ជាស្រ្តីដំបូងនៅកម្ពុជា ទទួលតំណែងដ៏សំខាន់នេះ។ ឯកឧត្តម Dominic Williams បញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ជាគំរូសម្រាប់កុមារី និងស្រ្តីនៅកម្ពុជា។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីគម្រោងជាច្រើន ដែលប្រទេសអង់គ្លេសនឹងជួយដល់កម្ពុជា មានទំាងវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសអង់គ្លេសនឹងបន្តជួយបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង