**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ឆ្ពោះទៅរកបរិវត្តកម្មការអប់រំឌីជីថល”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្ដីពី “ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ឆ្ពោះទៅរកបរិវត្តកម្មការអប់រំឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ចាម មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ក្រុមហ៊ុន មិត្តហ្វូន និងអង្គការមិនមែនរដ្ឋាភិបាល ប្រចាំខេត្តកំពង់ចាម សរុបចំនួន ១៥៩នាក់។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបើកឱកាសសម្រាប់អ្នកសម្រេចចិត្តគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈ្វេងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ SIS ពិនិត្យវឌ្ឍនភាព និងទិសដៅបន្តក្នុងការអនុវត្តប្រព័ន្ធ SIS នៅក្នុងខេត្តកំពង់ចាម។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាសេនាបតីតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា មានមហិច្ឆិតាប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ ដោយសង្កេតឃើញថាភាពជឿនលឿន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្តល់នូវសក្តានុពលជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្ដេចធិបតី បានសម្រេចផ្ដល់អាទិភាពទៅលើការអប់រំឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមសាលារៀន តាមរយៈការបញ្ចូលទៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍធនធានមនុស្ស” និងមុំទី១ “ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។

ដើម្បីឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំផ្ដោតលើការលើកកម្ពស់គុណភាពអប់រំ ដែលសំដៅលើការកសាងមូលធនមនុស្សប្រកប ដោយសក្តានុពលពេញលេញ តាមរយៈដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ មានគោលនយោបាយចំនួនប្រាំបីចំណុច។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីធ្វើឱ្យគោលនយោបាយនេះដំណើររការបានទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថលមួយចំនួនដូចជា៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS និងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថាក្រោមការសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយក្រុមហ៊ុនមិត្តហ្វូន ចាប់ពីឆ្នាំ២០២០ បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ហើយមកទល់បច្ចុប្បន្ននេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាន និងកំពុងប្រើប្រាស់ប្រព័ន្ធ SIS នេះ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ យើងសង្កេតឃើញថាបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិច ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត ដែលបង្កភាពងាយស្រួលសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រង។

បន្ថែមពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀននេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម។ ជាពិសេស ជាសំណូមពររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឱ្យក្រុមហ៊ុនមិត្តហ្វូន បញ្ចូលគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូចូលទៅក្នុងគម្រោងរួមមាន៖ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលភូមិភាគទាំង ៤ នៅខេត្តតាកែវ ព្រៃវែង កណ្ដាល និងខេត្តកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹតការចំនួន ១៥ ខេត្ត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធនេះបន្ទាប់ពីគរុសិស្ស គរុនិសិ្សត ចេញបម្រើការតាមសាលា និងគ្រឹះស្ថានអប់រំនានា ក្រោយការបញ្ចប់ការសិក្សា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ជាពិសេស ក្រុមហ៊ុនមិត្តហ្វូន ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធ ជំរុញលើកទឹកចិត្ត និងផ្ដល់ជាបច្ចេកទេសជាបន្តបន្ទាប់ដល់អ្នកកាន់ប្រព័ន្ធ លោកគ្រូ អ្នកគ្រូ ដែលបង្កលក្ខណៈងាយស្រួលដល់សាលារៀនក្នុងការប្រើប្រាស់ប្រព័ន្ធ SIS នេះ បានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង