**ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ រវាងចំណុចនានា ក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ាន ណាមួយផ្សេងទៀត**ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តបទឈប់បាញ់**អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ**អង្គការ Wild Earth Allies៖ កិច្ចការពារសត្វទន្សោងជារឿងសំខាន់ និងមិនអាចខ្វះបានឡើយ**សម្ដេច ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC)**ចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន ២៩**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនជាង ៣៣២គីឡូក្រាម និងថ្នាំដាក់អារម្មណ៍ជាង៤,១លានគ្រាប់**មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក និងពិព័រណ័ហាឡាលឆ្នាំ២០២៤ នៅសាធារណរដ្ឋតួកគីយេ**គណៈប្រតិភូក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ធ្វើទស្សនកិច្ចសិក្សាបច្ចេកទេសនៃការសិក្សារៀបចំ និងគ្រប់គ្រងផ្លូវល្បឿនលឿននៅប្រទេសហ្វីលីពីន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា**ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅវៀតណាម**រដ្ឋបាលក្រុងសិរីសោភ័ណ បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងសិរីសោភ័ណ ជុំវិញបឹងទន្លេសាប ជំហានទី២**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣០ រៀល សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា

រដ្ឋមន្ត្រីការងារ ស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុន Food Panda និងជំរុញឱ្យគិតគូរបបសន្តិសុខសង្គម ជូនបុគ្គលិក

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ជាក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់ដោយបច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនសិក្សាជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលើការគិតគូរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលិកក្រុមហ៊ុន ដើម្បីទទួលបានកិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាលដែលជាគោលនយោបាយជាតិដ៏សំខាន់មួយក្នុងអាណត្តិទី៧នេះ។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនជំរុញឱ្យបុគ្គលិកបម្រើសេវាដឹកជញ្ជូនយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារពេលបើកបរ និងការគោរពឱ្យខ្ជាប់ខ្ជួននូវសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី សំណើនេះ មិនមែនជាសំណើដាច់ដោយឡែកសម្រាប់ក្រុមហ៊ុនហ្វូតផេនដា(foodpanda)នោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកំពុងបម្រើសេវាដឹកជញ្ជូនទាំងអស់ក្នុងប្រទេសដែលត្រូវគិតគូខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារ និងសណ្តាប់ធ្នាប់សង្គមដែលគ្រប់ភាគីត្រូវចូលរួម។

ជាការឆ្លើយតប ក្រុមហ៊ុន នឹងបន្តធ្វើការជាមួយនឹងបេឡារបបសន្តិសុខសង្គមក្នុងការពិនិត្យលើរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកក្រុមហ៊ុនទាំងអស់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមចំពោះសំណើសុវត្ថិភាពការងារ និងក្រមសីលធម៌។ សម្រាប់ក្រុមហ៊ុន ការបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម គឺត្រូវបានធ្វើឡើងជាប្រចាំទាំងក្នុងថ្នាក់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញជូនដល់បុគ្គលិក ជាពិសេសអ្នកបម្រើសេវាដឹកជញ្ជូនដើម្បីសុវត្ថិភាពការងារ៕

អត្ថបទដែលជាប់ទាក់ទង