ឧត្តមសេនីយ៍ឯក តុប នេត អនុញ្ញាតឱ្យមន្រ្តីទូតវៀតណាមប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យមន្រ្តីតំណាងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារ ដឹកនាំដោយ លោក Vuong Quang Bac តំណាងសន្ដិសុខនៅស្ថាន តំណាងក្រសួងនគរបាលវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី។
កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសហការី តំណាងសន្ដិសុខនៅស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕