**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាតឱ្យកញ្ញាYao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖នៅព្រឹកថ្ងៃ២៧ខែកញ្ញាឆ្នាំ២០២៣លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាតឱ្យកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។
ជាកិច្ចចាប់ផ្តើមកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនបានគោរពជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានថា វិទ្យុមិត្តភាពកម្ពុជាចិនបានចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជាផងដែរ។
កញ្ញាបន្តថាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនភាសាអង់គ្លេសហៅថា China Media Group(CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានទ្រង់ទ្រាយធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTNជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង១.៤ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំរាប់ពាន់លាននាក់។
កញ្ញាYao Shiyaបានបន្តថា វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយជូនជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃទីអាទិត្យចាប់ពីវេលាម៉ោង៦ព្រឹករហូតដល់ម៉ោង១២អធ្រាត្រ ដែលមានរយៈពេលផ្សាយគឺ១៨ម៉ោងក្នុងមួយថ្ងៃ តាមរយៈរលកអាកាសFM96.5MHz នៅរាជធានីភ្នំពេញ និងFM105MHz នៅខេត្តសៀមរាប។
ទន្ទឹមនឹងនោះ វិទ្យុមិត្តភាពកម្ពុជាចិនក៏មានរាយការណ៍ព័ត៌មានរបស់ខ្លួនដែលផលិតបាន និងវីដេអូ ក្រាហ្វិកផ្សាយតាមរយៈគេហទំព័រ cambodian.cri.cn និងគណនីហ្វេសប៊ុក ccfr របស់ខ្លួនផងដែរ ដែលកំពុងតែទទួលបាននូវការពេញនិយម និងជាទីស្រឡាញ់ពេញចិត្តរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន។ វិទ្យុមិត្តភាពកម្ពុជាចិនបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន ជំរុញការស្វែងយល់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពដែលមានប្រវត្តិដ៏យូរអង្វែងមកហើយនោះឱ្យកាន់តែស៊ីជម្រៅ ក្នុងអត្ថន័យបញ្ជូននូវមនោសញ្ចេតនាមេត្រីភាព និងមិត្តភាពរបស់ប្រជាជាតិចិនទៅដល់ប្រិយមិត្តអ្នកស្ដាប់កម្ពុជាដោយមិនស្វែងរកប្រាក់ចំណេញ។ ខ្លឹមសារនៃការផ្សាយរួមមាន ព័ត៌មានថ្មីៗសំខាន់ៗជុំវិញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ព័ត៌មាន ជាតិនិងអន្តរជាតិ បទវិភាគប្រចាំថ្ងៃអំពីព្រឹត្តិការណ៍បច្ចុប្បន្នភាពដោយវាគ្មិនល្បីៗ ការបង្រៀនភាសាចិន ការអប់រំ តន្ត្រីបន្ធូរអារម្មណ៍ និងចំណេះដឹងទូទៅល្អៗ …ដែលមានចំនួន១០កម្មវិធីផ្សាយ ដូចជា៖ កម្មវិធីអរុណសួស្តីព័ត៌មាន ជីវិតទាន់សម័យ នីហាវកម្ពុជាចិន ១០០នាទីនៃភាសារចិន វិភាគព័ត៌មានថ្ងៃនេះ និងកម្មវិធីពីនេះពីនោះពីប្រទេសចិន (សហការជាមួយវិទ្យុជាតិកម្ពុជា)និងកម្មវិធីផ្តល់នូវចំណេះដឹង ការអប់រំ និងភាពសប្បាយរីករាយច្រើនទៀត។

ហើយថ្មីៗនេះ យើងក៏មានបង្កើតកម្មវិធីចំនួនពីរបន្ថែមទៀតសម្រាប់ផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់វិទ្យុមិត្តភាពកម្ពុជាចិន (CCFR) ដូចជា កម្មវិធី សូមយ៉ាយ៉ាឆ្លើយ និងកម្មវិធីជជែកជាមួយភ្ញៀវយុវជន ដែលផ្តល់ឱកាសឱ្យយុវជនវ័យក្មេងតាមក្រសួងស្ថាប័ន មន្ទីរ ក្រុមហ៊ុនសហគ្រាសចូលរួមជាភ្ញៀវកិត្តិយសដើម្បីផ្តាស់ប្តូរមតិយោបល់ជុំវិញវិញប្រធានបទក្តៅ និងសារៈសំខាន់នានាពេលបញ្ចុប្បន្ននេះ។ ក្រៅពីនោះ វិទ្យុមិត្តភាពកម្ពុជាចិន ក៏បានផលិត និងរៀបចំព្រឹត្តិការណ៍សំខាន់ៗដូចជា ៖ ស្នាមញញ្ញឹមកម្ពុជា ដំណើរការថ្មីនៃប្រទេសចិន ប្រទេសចិនដ៏ស្រស់ស្អាតជាដើម។
ជាមួយគ្នានេះដែរកញ្ញា ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា នៅក្នុង ឱកាសនៃពិធីបុណ្យសែននំព្រះខែដែលជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិន ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ តំណាងឱ្យវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) កញ្ញាបានគោរពជូនពរ ដល់ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីរាជការក្រសួងព័ត៌មានឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា និងទទួលបានជោគជ័យថ្មីបន្ថែមទៀតក្នុងកិច្ចការងារបម្រើជាតិមាតុភូមិ ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។
លោកនេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការគាំទ្រចំពោះដំណើរការផ្សព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន ព្រោះនេះជាផ្នែកមួយជួយប្រជាជនកម្ពុជាបានយល់បន្ថែមពីប្រពៃណីវប្បធម៌របស់ចិន ហើយចិនក៏បានយល់ពីវប្បធម៌របស់កម្ពុជាវិញផងដែរ។
លោករដ្ឋមន្ត្រីបានអនុញ្ញាត និងលើកទឹកចិត្តឱ្យវិទ្យុមិត្តភាពកម្ពុជាពង្រីកការផ្សាយរបស់ខ្លួនតាមរយៈAPPក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានិងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសថែមទៀត។ ម៉្យាវិញទៀត ការផ្សព្វផ្សាយជាមួយ បណ្តាញព័ត៌មានរបស់ក្រសួងព័ត៌មាននេះ ក៏ជាការជំរុញនូវកិច្ចសប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់រាជដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិនឱ្យកាន់តែស៊ីជម្រៅ ជាពិសេសយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ ដែលជាគម្រោងផ្តួចផ្តើមឡើងដោយប្រទេសចិនហើយផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់។
ជុំវិញការងារនេះ លោករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យប្រធានវិទ្យុមិត្តភាពកម្ពុជាចិនធ្វើការជាមួយឯកឧត្តម ហួត ឃៀងវេង រដ្ឋលេខាធិការ ទទួលបន្ទុកប្រធាន APP ក្រសួងព័ត៌មានបន្ថែមទៀត ដើម្បីបានដឹងពីបច្ចេកទេសផ្សព្វផ្សាយ ដើម្បីឱ្យអ្នកមើល អ្នកស្តាប់ចូលក្នុងAPPក្រសួងព័ត៌មាន ក៏អាចចូលស្តាប់ និងទស្សនាវិទ្យុមិត្តភាពកម្ពុជាចិនផងដែរ។
ជាមួយគ្នានេះ លោកបានស្នើឱ្យវិទ្យុមិត្តភាពកម្ពុជាចិនជួយបង្កើនការផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសកិច្ចសហប្រតិប្រតិបត្តិការរវាងកម្ពុជា និងចិនទាក់ទងទៅនឹងសក្តានុពលទេសចរណ៍។ មួយវិញទៀត ការផ្សព្វផ្សាយនេះ នឹងជំរុញឱ្យប្រជាជននៃប្រទេសយើងទាំងពីកាន់តែបានស្វែងយល់ពីវប្បធម៌ អរិយធម៌ វិស័យសេដ្ឋកិច្ចគ្នាទៅវិញទៅមកផងដែរ ព្រោះចិននិងកម្ពុជាគឺជាមិត្តដែកថែប។
លោករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលបានរៀបចំនៅទីក្រុងហាងចូវប្រទេសចិន ដោយឯកឧត្តមបានបញ្ជាក់ថា បណ្តាញព័ត៌មានរដ្ឋមានវិទ្យុជាតិAKP ទទក APPក្រសួងព័ត៌មាន និងបណ្តាញព័ត៌មានក្នុងស្រុកបានចូលរួមផ្សព្វផ្សាយផងដែរ។ ទៅថ្ងៃអនាគតក្រសួងព័ត៌មាននឹងសុំការគាំទ្រពីភាគីចិនក្នុងការចូលរួមយកព័ត៌មាននេះនៅប្រទេសចិន។
ជាមួយគ្នានេះ លោកក៏បានជូនពរដល់ដល់ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសនៅអាស៊ី ដែលបានចូលរួមប្រកួតរួមទាំងកម្ពុជាផងដែរ។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជំហរថា ក្រសួងព័ត៌មានបន្តគាំទ្រ នឹងត្រៀមធ្វើកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិន ដើម្បីធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិនកាន់តែមានការរីកចម្រើន បម្រើផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង