សម្ដេច ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាឆាន់ និងអភិសេកព្រះពុទ្ធរូប នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាឆាន់ និងអភិសេកព្រះពុទ្ធរូប នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ពិធីបុណ្យឆ្លងសាលាឆាន់ និងអភិសេកព្រះពុទ្ធរូប សូម ឧទ្ទិសមហាកុសលផលបុណ្យនៃការកសាងសាលាធម្មសភាព្រះកុសុមៈ ថ្វាយដល់វិញ្ញាណក្ខន្ធបុព្វការីជនទាំងអស់ បុព្វវីរៈមហាក្សត្រ សម្ដេចព្រះសង្ឃរាជ ព្រះសង្ឃ អាចារ្យ អតីតថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានទទួលមរណភាព សូមព្រះមេស្ត និងមេត្តាអនុមោទយកផលនិសង្ឃនេះផង។ សាលាឆាន់ និងអភិសេកព្រះពុទ្ធរូប នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នេះ ត្រូវបានចាប់ផ្ដើមកសាងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ផ្តួចផ្ដើមកសាងដោយ ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការមន្ទីរពេទ្យ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ៕