**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

នាយឧត្តមសេនីយ៍ ស ថេត អនុញ្ញាតឱ្យ នាយកប្រតិបត្តិក្រុមហ៊ុន E Security Service ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក Takeharu Mizukoshi នាយកប្រតិបត្តិក្រុមហ៊ុន E Security Service ចូលជួបសម្តែងការគួរសម និងអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ។

លោក Takeharu Mizukoshi បានបញ្ចាក់ជូន ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អំពីការផ្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក រវាងក្រុមហ៊ុន E Security Service ដែលជាក្រុមហ៊ុនវិនិយោគលើឧបករណ៍ សម្ភារៈបច្ចេកទេសទំនើបបម្រើឱ្យកិច្ចសហកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់បទល្មើស និងថែរក្សាសន្តិសុខសង្គម។

ជាមួយគ្នានេះដែរ លោកនាយកប្រតិបត្តិក្រុមហ៊ុន E Security Service ក៏បានគោរពថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិគ្រប់លំដាប់ថ្នាក់រួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាពិសេសនោះគឺ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានថែរក្សា និងបន្តទំនាក់ទំនង ព្រមទាំងជួយជ្រោមជ្រែងក្រុមហ៊ុនស្របតាមអនុស្សារណៈ (MOU) យោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន E Security Service។

ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍គាំទ្រទាំងស្រុងនូវក្រុមហ៊ុនវិនិយោគជប៉ុន ពិសេសវិនិយោគលើឧបករណ៍សម្ភារៈបច្ចេកទេស បម្រើឱ្យកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការបទល្មើស។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកវិសាលភាពបំពាក់ឧបករណ៍សុវត្ថិភាពទាំងនេះ នៅគ្រប់គោលដៅសំខាន់ៗ ក៏ដូចជាគោលដៅអាទិភាពដែលមានមនុស្សចេញចូលច្រើន និងអគារខ្ពស់ៗ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា ជាងនេះទៅទៀត នៅតាមបណ្តាខេត្តសំខាន់ៗ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រឹងប្រែងពង្រីកទីផ្សាររបស់ខ្លួន កាន់តែទូលំទូលាយថែមទៀតដូចជា ខេត្តព្រះសីហនុ សៀមរាប និងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានមកនគរបាលជាតិកម្ពុជាគ្រប់ពេលវេលា និងអនុវត្តនូវអ្វីដែលជាបទបញ្ញត្តិ ក៏ដូចជាការណែនាំរបស់នគរបាលជាតិកម្ពុជា លើកិច្ចសហការគ្នាលើការបង្ការ ទប់ស្កាត់បទល្មើស តាមរយៈព័ត៌មានដែលផ្តល់ឱ្យដោយទីបញ្ជាការក្រុមហ៊ុន E Security Service ៕

អត្ថបទដែលជាប់ទាក់ទង