**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អ៊ុយក្រែន ថាទាហានស៊ីឈ្នួល Wagner រាប់រយនាក់ ត្រឡប់ទៅប្រយុទ្ធនៅសមរភូមិ ឡើងវិញ

កៀវ៖ អ្នកនាំពាក្យយោធាអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃពុធថា សមាជិកជាច្រើនរយនាក់នៃក្រុមទាហានស៊ីឈ្នួលឯកជន Wagner របស់រុស្ស៊ីបានវិលត្រឡប់ទៅកាន់ភាគខាងកើតអ៊ុយក្រែនវិញដើម្បីប្រយុទ្ធ ប៉ុន្តែមិនមានផលប៉ះពាល់ខ្លាំងដល់សមរភូមិនោះទេ។

ក្រុមទាហានស៊ីឈ្នួលឯកជន Wagner បានដើរតួយ៉ាងសំខាន់ក្នុងការដណ្តើមកាន់កាប់ទីក្រុង Bakhmut ភាគខាងកើតរបស់រុស្ស៊ីក្នុងខែឧសភា បន្ទាប់ពីសមរភូមិដ៏វែងបំផុត និងដ៏ខ្លាំងក្លាបំផុតមួយនៃសង្រ្គាមរយៈពេល ១៩ ខែរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។

ពួកគេបានចាកចេញពីតំបន់ Bakhmut បន្ទាប់ពីការប្រយុទ្ធគ្នា ហើយអ្នកខ្លះបានទៅប្រទេសបេឡារុសក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ការបះបោររបស់ទាហានសុីឈ្នួល Wagner ក្នុងខែមិថុនា ក្នុងអំឡុងពេលដែលវាបានកាន់កាប់ទីបញ្ជាការយោធារុស្ស៊ី ហើយបានដើរក្បួននៅលើទីក្រុងម៉ូស្គូ។

ចាប់តាំងពីប្រធាន Wagner លោក Yevgeny Prigozhin ត្រូវបានសម្លាប់កាលពីថ្ងៃទី២៣ ខែសីហា នៅពេលដែលយន្តហោះឯកជនដែលគាត់កំពុងធ្វើដំណើរបានធ្លាក់ក្នុងកាលៈទេសៈដែលមិនអាចពន្យល់បាន វិមានក្រឹមឡាំងបានព្យាយាមនាំក្រុមនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋកាន់តែតឹងរ៉ឹង។ អ្នកសរសេរប្លុកយោធារុស្ស៊ីបានរាយការណ៍ថា យុទ្ធជន Wagner មួយចំនួនបាននិងកំពុងត្រឡប់ទៅអ៊ុយក្រែនវិញ។

លោក Serhiy Cherevatyi អ្នកនាំពាក្យនៃបញ្ជាការយោធាភាគខាងកើតបានឲ្យដឹងថា “យើងបានកត់ត្រាវត្តមានរបស់អ្នកប្រយុទ្ធអតិបរមាជាច្រើនរយនាក់នៃអតីត Wagner PMC [ក្រុមហ៊ុនយោធាឯកជន]”។

លោកបានបន្ថែមថា យុទ្ធជន Wagner ត្រូវបានខ្ចាត់ខ្ចាយនៅកន្លែងផ្សេងៗគ្នា មិនមែនជាផ្នែកនៃអង្គភាពតែមួយទេ ហើយមិនមានផលប៉ះពាល់អ្វីគួរឱ្យកត់សម្គាល់នោះទេ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា អ្នកខ្លះបានទៅទ្វីបអាហ្រ្វិក ខ្លះបែកខ្ចាត់ខ្ចាយឆ្លងកាត់រុស្ស៊ី ហើយខ្លះទៀតមានកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ហើយកំពុងប្រយុទ្ធក្នុងវិស័យ Bakhmut។

លោកបានមានប្រសាសន៍ថា របាយការណ៍នៃការវិលត្រឡប់មកវិញរបស់ពួកគេគឺមានបំណងដើម្បីបំបិទព័ត៌មាននៃការដណ្តើមយកភូមិចំនួនពីររបស់អ៊ុយក្រែនឡើងវិញនៅជិតតំបន់ Bakhmut។

ប្រភព៖ Business day

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

https://www.google.com/amp/s/www.businesslive.co.za/amp/bd/world/europe/2023-09-27-hundreds-of-wagner-mercenaries-return-to-ukraine-war/

អត្ថបទដែលជាប់ទាក់ទង