ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រៀបចំពិធីផ្សព្វផ្សាយផែនការស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយផែនការស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ និងបិទវគ្គហ្វឹកហ្វឺនលំហាត់របៀប ដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និងអានផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ដោយមានអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង នាយការិយាល័យបុគ្គលិក នាយការិយាល័យបណ្តុះបណ្តាល នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូបង្គោល អធិការក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣៤ឃុំ/សង្កាត់ និងសិក្ខាកាមថ្មីទាំង ៨៧នាក់។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវគោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ មានក្រមសីលធម៌ និងវិជ្ជាជីវៈ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ៕