**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត

ADB សង្ឃឹមថា ADB ក៏ជាចំណែកមួយ ចូលរួមជាមួយកម្ពុជា លុបបំបាត់អំពើហិង្សា លើយេនឌ័រទាំងស្រុង ក្នុងឆ្នាំ២០៣០

ភ្នំពេញ៖ លោកស្រី Veronica Mendizabal Joffre អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍយេនឌ័រ និងសង្គម (CCGE) នៃធនាគារអភិវឌ្ឍអាស៊ី (ADB) បានថ្លែងដោយសង្ឃឹមថា ADB ក៏ជាចំណែកមួយ ក្នុងការចូលរួមចំណែកជាមួយកម្ពុជា លុបបំបាត់អំពើហិង្សា លើយេនឌ័រទាំងស្រុង ក្នុងឆ្នាំ២០៣០ ។

ក្នុង​ឱកាសអនុញ្ញាតឱ្យលោកស្រី Veronica Mendizabal Joffre និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ នាថ្ងៃទី២៧ ខែកញ្ញា លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តាំងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកជំទាវ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង បានជួបសំណេះសំណាលជាមួយ ក្រុមការងារបច្ចេកទេសផ្នែកអភិវឌ្ឍយេនឌ័រ ដោយមានបញ្ហាជាច្រើនដែលត្រូវជជែកគ្នា នាពេលនេះ ទាក់ទងទៅនឹងបញ្ហាប្រឈម និងតម្រូវការនានា ក្នុងការអភិវឌ្ឍសកម្មភាពជាតិ ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។

នាឱកាសនោះ លោកស្រី Veronica Mendizabal Joffre បានលើកឡើងថា បច្ចុប្បន្ន ADB កំពុងផ្ដល់ឥណទានឥតសំណង ការអនុវត្តគម្រោងទាក់ទងទៅនឹងការប្រឆាំងអំពើហិង្សាលើយេនឌ័រ ហើយគម្រោងនេះ ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ស្ដីពីការទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ នៅកម្ពុជា។ លោកស្រី បានសង្កេតឃើញថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានអនុវត្តសកម្មភាពការងារជាច្រើន ដើម្បីទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។

លោកស្រី បន្ដថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវការលុបបំបាត់អំពើហិង្សាលើយេនឌ័រទាំងស្រុង ក្នុងឆ្នាំ២០៣០ ដូច្នេះ ADB សង្ឃឹមថា ADB ក៏ជាចំណែកមួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សានេះ ទាំងស្រុងផងដែរ។

លោកស្រី បន្ថែមថា ADB ក៏មានគម្រោងពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ ហើយ ADB សង្ឃឹមថា គម្រោងនេះ នឹងអនុម័តចេញជារូបរាង ចុងឆ្នាំ២០២៤ ខាងមុខ ហើយគោលដៅអនុវត្តគម្រោងនេះ មានចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ, ផ្ដល់សេវាបន្ទាន់ ពង្រឹងការយល់ដឹង ក៏ដូចជាការចូលរួមរបស់សហគមន៍។

ជាការឆ្លើយតប លោកជំទាវ ប្រធានក្រុមការងារយេនឌ័រ បានថ្លែងអំណរគុណចំពោះ លោកស្រី Veronica Mendizabal Joffre ដែលបានដាក់ចេញនូវគោលដៅចំនួន៣ ខាងលើនេះ ក្នុងការជួយប្រទេសកម្ពុជា ជាពិសេសជួយទៅលើស្ដ្រី។ លោកជំទាវ ក៏បានបង្ហាញមោទនភាព ចំពោះស្ដ្រី នៅកម្ពុជា ដែលមានការយកចិត្តទុកដាក់ពីអង្គការដៃគូរនានា ពិសេស គម្រោងអភិវឌ្ឍអាស៊ី។

លោកជំទាវ ប្រធានក្រុមការងារ បន្ថែមថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាល នឹងធ្វើផែនការសកម្មភាពជាតិមួយ ដើម្បីទប់ស្ដាត់អំពើហិង្សាលើយេនឌ័រ សម្រាប់ឆ្នាំ២០២៤ និង២០២៨ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកជំទាវ គូសបញ្ជាក់ថា នាពេលកន្លងមក ការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ គឺជាអាទិភាពចំបង ដែលត្រូវយកចិត្តទុកដាក់បំផុត។

ជាថ្មីម្ដងទៀត តាងនាមឱ្យ ក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, លោកជំទាវ អុង សុភាវី បានថ្លែងអំណរគុណចំពោះ ក្រុមការងារធនាគារអភិវឌ្ឍអាស៊ី មានការចាប់អារម្មណ៍មកលើក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមគាំទ្រ ទាំងធនធាន និងបច្ចេកទេស មកដល់ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង