ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់ឲ្យតំណាងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាដល់គ្រួសារសព ៨នាក់ សរុបថវិកា ៤៤លានរៀល
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រីវង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានសំដែងនូវការចូលរួមសោក ស្តាយយ៉ាងក្រៃលែងនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី ភរិយានិងកូនជាទីស្រឡាញ់ ។ថ្លែងនេះក្នុងពិធីលោកឧត្តមសេនីយ៍ត្រី ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជា នៅក្នុងពិធីប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៤៤.០០០.០០០រៀល ជូនដល់គ្រួសារសពចំនួន០៨នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននាថ្ងៃនេះគឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងចែករំលែកឲ្យគ្នាទៅវិញទៅមកចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមពេលដែលគ្រួសាររបស់សមាជិកមានជួបការលំបាកឬមានទុក្ខធុរៈផ្សេងៗ ។តាមលក្ខ័ន្តិកៈរបស់សមាគមគឺសមាជិករបស់សមាគមទទួលមរណភាពទទួលបានថវិកាចំនួន៦.០០០.០០០រៀល បើស្វាមីឬភរិយារបស់សមាជិកទទួលបានថវិកាចំនួន២.០០០.០០០រៀល ។
សរុបចំនួន៤៤.០០០.០០០រៀល(សែសិបបួនលានរៀលគត់)ជូនតំណាងគ្រួសារមន្រ្តីនគរបាលមរណៈ និវត្តជនមរណៈ និងភរិយានិវត្តជនមរណៈ ចំនួន៨រូប មានដូចខាងក្រោម៖១.លោកស្រី លឿម អួន តំណាងគ្រួសារសពលោកវរសេនីយិ៍ទោ ហួន ធឿង (និវត្តជន)ទឹកប្រាក់ចំនួន ៦.០០០.០០០រៀល។២.លោកស្រី ខាត់ ធាវី តំណាងគ្រួសារសពលោកវរសេនីយិ៍ទោ យង់ វាយោ (និវត្តជន)ទឹកប្រាក់ចំនួន ៦.០០០.០០០រៀល។៣.លោកស្រី រី គន្ធា តំណាងគ្រួសារសពលោកអនុសេនីយិ៍ឯក ទុំ សម្បត្តិ មន្រ្តីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ទឹកប្រាក់ចំនួន ៦.០០០.០០០រៀល។៤.លោកស្រី ផិត សុផល តំណាងគ្រួសារសពលោកអនុសេនីយិ៍ទោ ផិត សុផាត(និវត្តជន)ទឹកប្រាក់ចំនួន ៦.០០០.០០០រៀល។៥.លោកស្រី លីម យូហៀក តំណាងគ្រួសារសពលោកអនុសេនីយិ៍ទោ ចាន់ ខាន់រិទ្ធ(និវត្តជន)ទឹកប្រាក់ចំនួន ៦.០០០.០០០រៀល។៦.លោស្រី ដារ៉ា លីឌី តំណាងគ្រួសារសពលោកពលបាលឯក គង់ ដារ៉ា (និវត្តជន)ទឹកប្រាក់ចំនួន ៦.០០០.០០០រៀល។៧.លោកស្រី កែវ ផាន តំណាងគ្រួសារសពលោកពលបាលឯក ជឹម រ៉ាត់ (និវត្តជន) ទឹកប្រាក់ចំនួន ៦.០០០.០០០រៀល។៨.លោកអនុសេនីយ៍ឯក មួង វីន (និវត្តជន)តំណាងគ្រួសារសពលោកស្រី ជា សាវុន ទឹកប្រាក់ចំនួន ២.០០០.០០០រៀល ៕