**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

រដ្ឋបាលខេត្តរតនគិរី ប្រារព្ធទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” និងអបអរសាទរពិភពលោកស្អាតលើកទី៦

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” និងអបអរសាទរពិភពលោកស្អាតលើកទី៦ នៅបរិវេនអាងទឹកជាប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី ក្រោមអធិបតីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ នឹងក៏មាន ការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ យុវជនស.ស.យ.ក យុវជនសម្ព័ន្ធស្រលាញ់សន្តិភាព និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករប្រមាណជាង១,០០០នាក់។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែខេត្តមានតំបន់សក្តានុពលទេសចរណ៍សរុបចំនួន៣០កន្លែង ក្នុងនោះបែបធម្មជាតិចំនួន ២០កន្លែង បែបវប្បធម៌ចំនួ ២កន្លែង និងបែបកែច្នៃចំនួន ៨កន្លែងជារបស់ឯកជន និងមានសណ្ឋាគារចំនួន ១៣កន្លែង ផ្ទះសំណាក់ ៣២កន្លែង ភោជនីយដ្ឋាននិងអាហារដ្ឋាន៣៨ កន្លែង។

មានប្រសាសន៍សំណេះសំណាល និងអបអរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ និងទិវាពិភពលោកស្អាតលើកទី៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានមានប្រសាសន៍បែប នេះថា វិស័យទេសចរណ៍ពិភពលោក នៅតែជាវិស័យដ៏សំខាន់មួយ ចូលរួមបង្កើតការងាររហូតដល់ ១០% នៃការងារសរុប ពោលក្នុងចំណោមការងារ១០ មាន ១ ជាការងារផ្នែកទេសចរណ៍ ចូលរួម ១០% នៃផលិតផលសរុបរបស់ពិភពលោក។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តរតនគិរីបាននិងកំពុងខិតខំ ដែលមានមន្ទីរ ទេសចរណ៍ជាសេនាធិកា ធ្វើយ៉ាងជំរុញមានការអភិវឌ្ឍដល់រមណីយដ្ឋានបន្ថែម ជាពិសេស វិស័យសេវាកម្មក្នុងខេត្ត ត្រូវបានលើកកម្ពស់តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញខ្លី ដើម្បីលើកស្ទួយវិស័យ សេវាកម្មខេត្តឱ្យមានភាពល្អប្រសើរ និងការលើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជន ធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តរតនគិរី ម្ដងហើយម្ដងទៀត និងឈានទៅដល់ការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងមូលដ្ឋានប្រកបដោយបរិយាបន្ន។

ឯកឧត្តមអភិបាលខេត្ត បន្តថាដើម្បីឆ្លើយតបទៅនឹងយុទ្ឋនាការចលនាប្រឡងប្រណាំង “ទីក្រុងស្អាត” សម្រាប់ក្រុងបានលុង បច្ចុប្បន្ន ទទួលបាននូវជ័យលាភី ផ្ការំដួល២ទង នឹងទៅថ្ងៃអនាគតយើងទាំងអស់គ្នាត្រូវចូលរួមគិតរួមធ្វើ ដោយផ្ដោតទៅលើបរិស្ថាន អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តឱ្យបានល្អប្រសើថែមទៀត ឈានទៅដល់ការប្រឡងប្រណាំងទីក្រុងស្អាត ទទួលបានជ័យលាភី ផ្ការំដួល៣ទង។

ឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា ឆ្នាំ២០២៣ លើកទី៤៣ ព្រមទាំងអបអរសាទរទិវាពិភពលោកស្អាតលើកទី៦ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងលោក លោកស្រី ក្មួយៗសិស្សានុសិស្ស សមាជិក សមាជិកា ទាំងអស់ក៏បានធ្វើយុទ្ធនាការរើសសំរាមតាមគោលដៅនីមួយៗដែលបានបែងចែក ដើម្បីទីក្រុងស្អាតគ្មានសំរាមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង