**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញទិសដៅអទិភាពគោលនយោបាយ ១៥ចំណុច ដើម្បីខិតខំបន្តអនុវត្តការងារសំខាន់ៗ សម្រាប់នីតិកាលទី៧

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច ដើម្បីខិតខំបន្តអនុវត្តការងារសំខាន់ៗ សម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដែលជាការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទិសដៅអទិភាពគោលនយោបាយ ១៥ចំណុច របស់ក្រសួង សម្រាប់អាណត្តិទី៧ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ចាក់អំពីការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺបន្តមរតកសមិទ្ធផលនៃ រដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបាន ឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយ បានបន្តដំណើរមកដល់សហសម័យកម្ពុជាដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំបន្តអនុវត្តការងារសំខាន់ៗសម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដែលជាការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨។ ផ្អែកលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅ អាទិភាពគោលនយោបាយ ១៥ចំណុច រួមមាន ៖

១- ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង និងអនុវត្តឆ្ពោះទៅរកលទ្ធផល

២- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី និងមានភាពជាក់ស្ដែងនិយមមានសង្គតិភាព ពិសេស ការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនរួមមាន៖ (១). ច្បាប់ភូមិបាល ដោយត្រូវរៀបចំឡើងវិញ ទាំងស្រុង, (២). ច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជាច្បាប់ថ្មី មិនធ្លាប់មាន, (៣). ច្បាប់ស្តីពីលំនៅឋាន ជាច្បាប់ថ្មីមិនធ្លាប់មាន

៣- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព

៤- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត

៥- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

៦- ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព ពិសេសស្របតាមរបៀងសេដ្ឋកិច្ច ដោយផ្អែកលើតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម លំនៅឋាន តំបន់ដីសាធារណៈសម្រាប់ចម្រុងទុក ដីសម្រាប់សួន សាធារណៈ តំបន់បៃតង។ល។

៧. ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍទីក្រុងទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ឱ្យបានចប់សព្វគ្រប់ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឱ្យចង់រស់នៅ

៨. ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឱ្យបានច្រើន រចនាបថខ្មែរទំនើប “សហសម័យ”និងចលនាឱ្យកាន់តែផុសផុលក្នុងការលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរព្រមទាំងង្រឹងគុណភាពនិងសុវត្ថិភាពសំណង់

៩. ការងារលំនៅឋាន ដោយរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ និងមានបរិស្ថានល្អប្រកបដោយសុខដុម តាមរយៈ ការរៀបចំគម្រូផ្ទះសម្រាប់យកជាមូលដ្ឋាន ព្រមទាំងរៀបចំគម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ

១០. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីសម្រេចគោលបំណងនៃការកសាង រដ្ឋបាលសាធារណៈ ទំនើប ការតម្រង់ទិសការងារឱ្យកាន់តែសមស្របតាមមុខងារសាធារណៈ ការបង្កើនប្រសិទ្ធការងារ ពិសេស ការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លី ឱ្យបានលឿនហើយដាច់ ស្រេចដើម្បីឈានដល់ចុះបញ្ជីបានលឿន។

១១. ការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធ គាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានាដែលអាចទ្រទ្រង់ការ អភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។

១២. ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន

១៣.កាអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស ក៏ដូចជា ការងារ ដឹកនាំ គ្រប់គ្រង សម្រាប់ចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន

១៤.ការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីលើកកិត្យានុភាព កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្ត លើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដល់សាធារណៈជន

១៥. កិច្ចការសន្តិសុខនយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ានដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយ ផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថេរភាព នយោបាយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទាំងនៅក្រសួង និងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរាជធានី/ខេត្ត ដែលបំពេញការងារប្រកបដោយឆន្ទះខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏បានលើកចិត្តឱ្យបន្តខិតតំបំពេញកិច្ចការឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង