**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្ដម ឃួង ស្រេង នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនកងទ័ពឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវរួមជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានី នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកចែកជូនដល់ កងទ័ព នៃកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៩ កងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមបាំង ខេត្តស្ទឹងត្រែង ដែលពិធីនេះបានធ្វើឡើងនៅបញ្ហាការដ្ឋានកងពលធំអន្តរាគមន៍លេខ ៣ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការកោតសរសើរ ចំពោះនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងប្តូរផ្តាច់ពេញទំហឹង ឥតងាករចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ បទបញ្ជារបស់ថ្នាក់ដឹកនាំទាំងនិងតស៊ូអត់ធ្មត់ ព្យាយាម ក្លាយទៅជាកងទ័ពមានវិន័យ មានកិត្តិយស-សេចក្ដីថ្លៃថ្នូរ និងហ៊ានធ្វើពលិកម្មដល់អាយុជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ដែន អធិបតេយ្យជាតិ ខ្សែបន្ទាត់ព្រំដែន និងការពាររាជរដ្ឋាភិបាល ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវ នយោបាយ “ឈ្នះ ឈ្នះ” បានដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេស ពីបាតដៃទទេ រហូតទទួលបាន សុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ បើគ្មាន នយោបាយ ឈ្នះ ឈ្នះ និងការលះបង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិ នឹងមិនមានសន្តិភាពពេញលេញដូចសព្វថ្ងៃឡើយ ។

ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

ឯកឧត្ដម បន្តថា កម្លាំងយោធិន (កងទ័ព) កម្លាំង នគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី ភារកិច្ចសំខាន់បំផុត ក្នុងកិច្ចការពារ “ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ដើម្បីតបស្នងសងគុណបំណាច់បងប្អូនយោធិន នគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបូជា អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើម របស់ សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ហាជីវភាពរស់នៅ និង សុខុមាលភាពរបស់បងប្អូនយោធិន និងក្រុមគ្រួសារ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការចូលរួម គាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអង្គភាព ជួរក្រោយ គាំទ្រអង្គភាពជួរមុខ ដោយបានចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ស្របតាមទិសស្លោក “សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ” និង “សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ” ។ជាក់ស្តែង សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ យើងបានបង្កើតអនុស្សារណៈស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន ០២ គឺ (១) កងពលធំអន្តរាគមន៍លេខ ៣ ក្នុងខេត្តព្រះវិហារ និង (២) កងពលតូច អន្តរាគមន៍លេខ ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូន រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជនក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចង សម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព ចំនួន ៤ អង្គភាព បន្ថែមទៀត រួមមាន វរសេនាតូចលេខ៣៩១ វរសេនាតូចលេខ៣៩២ វរៈសេនាតូចលេខ៣៩៣ និងវរសេនា តូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ថែមទៀតផង។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភា្ជប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍ ២ ដងក្នុងមួយឆ្នាំ គឺ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូន ដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខនិងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត។ នេះ ជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ។

ឯកឧត្ដម បញ្ជាក់ថា សន្តិភាពយើងមានហើយ ដូច្នេះយើងត្រូវតែ ការពារសន្តិភាពនេះ អោយបានរឹងមាំ ដោយមិនអោយសត្រូវណាមួយនរំលាភយកដីរបស់យើងបានឡើយ បើទោះបីតែ១មីលីម៉ែត្រដើម្បីអោយ កម្ពុជាសម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

ឯកឧត្ដម ឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ បានថ្លែងថា បើទោះបីស្ថានការណ៏ នៅតាមបណ្តោយព្រំដែន ប្រទេសជិត មានសភាពស្ងប់ស្ងាត់ក្តី តែកងទព័យើងមិនបានធ្វេសប្រហេសនិងមើលស្រាលសភាពការនោះឡើយ ពោលគឺ យើងតែងល្បាត ពង្រឹងស្មារតី ការពារបូរណៈភាពទឹកដីមិនអោយសត្រូវណាមករំលោភបំពានបានឡើយ សូម្បីបាត់១មីលីម៉ែត្រ។ យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផង ប៉ុន្តែពេលនេះយើងអាចធ្វើដំណើរដោយរថយន្តយ៉ាងរលូន មានប្រពន្ធ័ទឹកស្អាត ប្រើប្រាស់ នៅតាមបណ្តោយ បន្ទាត់ព្រំដែនថែមទៀត ។

ចំពោះអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងពលធំអន្តរាគមន៍លេខ ៣ ថវិកាចំនួន ២០,០០០,០០០៛- មេបញ្ជាការ កងពល ១រូប ទទួលបានថវិកាចំនួន ៤០០,០០០៛ – មេបញ្ញាការរង កងពល ១៩រូប ក្នុងមួយរូបៗទទួលបានថវិកាចំនួន ២០០,០០០៛- នាយសេនាធិការរង នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូច ម បញ្ញាការ បញ្ញាការរង កងអនុសេនាធំ កងអនុសេនាតូច ៤២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០៛ – នាយទាហាន ពលទាហាន ៧០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛ ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតដែលមានដូចជាប្រេងម៉ាស៊ូត មី- ទឹកបរិសុទ្ធ, ទឹកត្រី+ទឹកស៊ីអីវ ប្រេងឆា- ត្រីខកំប៉ុង។ ឧបត្ថម្ភគ្រែដែក សម្រាប់សិក្ខាកាមសម្រាក ពេលមកហ្វឹកហាត់បំប៉ន ចំនួន ៣០០គ្រែផងដែរ។

សម្រាប់កងពលតូចអន្តរាគមន៍លេខ ៩ ឧបត្ថម្ភថវិកាជូន២០,០០០,០០០៛- មេបញ្ញាការកងពល ១រូប ទទួលបានថវិកាចំនួន ៤០០,០០០៛ រង កងពល ២២រូប ក្នុងមួយរូបៗទទួលបានថវិកាចំនួន ២០០,០០០៛ ធិការរង នាយ-នាយរងការិយាល័យ មេបញ្ញាការ មេបញ្ជាការរង វរសេនាតូច៦០៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០០,០០០៛- នាយទាហាន និងពលទាហាន ៨៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛ +ឧបត្ថម្ភ សម្ភារ និគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ដែលមានដូចជាប្រេងម៉ាស៊ូត មី- ទឹកបរិសុទ្ធ,ទឹកត្រី+ទឹកស៊ីអីវ ប្រេងឆា- ត្រីខកំប៉ុង។ ឧបត្ថម្ភការងារសាងសង់រោងដាក់រថយន្តដឹកជញ្ជូន ចំនួន ១៥,០០០ដុល្លារ។

ចំពោះវរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្ភជូន ថវិកាចំនួន ៥,០០០,០០០៛- គណៈបញ្ញាការរងនគរបាលជាតិប្រចាំទិសភូមិភាគ៤ ថវិកាចំនួន ១,០០០,០០០៛- មេបញ្ជាការ ១រូប ទទួលបានថវិកាចំនួន ៤០០,០០០៛- មេបញ្ញាការរង ១៥រូប ក្នុងមួយរូបៗទទួលបានថវិកាចំនួន ២០០,០០០៛- នាយ និងពលនគរបាល ២៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛ ព្រមទាំងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលមានដូចជាប្រេងម៉ាស៊ូត មី- ទឹកបរិសុទ្ធ, ទឹកត្រី+ទឹកស៊ីអីវ ប្រេងឆា- ត្រីខកំប៉ុង។ ឧបត្ថម្ភជូនបញ្ញាការដ្ឋានអង្គរក្ស ថវិកាចំនួន ២០,០០០,០០០៛ មេបញ្ញាការ បញ្ញាការដ្ឋានអង្គរក្ស ប្រចាំទិស ថវិកាចំនួន ៥,០០០,០០០៛ ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដែលមានដូចជាប្រេងម៉ាស៊ូត មី- ទឹកបរិសុទ្ធ, ទឹកត្រី+ទឹកស៊ីអីវ ប្រេងឆា- ត្រីខកំប៉ុង ។ឧបត្ថម្ភជូន កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ២០,០០០,០០០៛- មេបញ្ជាការ កងពល ១រូប ទទួលបានថវិកាចំនួន ៤០០,០០០៛- មេបញ្ញាការរង កងពល ៤រូប ក្នុងមួយរូបៗទទួលបានថវិកាចំនួន ២០០,០០០៛ – នាយសេនាធិការរង នាយ នាយរង លេខាធិការដ្ឋាន នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក មេបញ្ជាការ មេបញ្ញាការរង កងអនុសេនា ធំ-តូច ចំនួន ២០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០០,០០០៛ – នាយ និងពលទាហាន ៦២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛ ជាមួយនិងការ ឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគដែលមានដូចជាប្រេងម៉ាស៊ូត មី- ទឹកបរិសុទ្ធ, ទឹកត្រី+ទឹកស៊ីអីវ ប្រេងឆា- ត្រីខកំប៉ុង ។ ឧបត្ថម្ភសម្រាប់ទិញសម្ភារប្រើប្រាស់ សម្ភារការិយាល័យ និងបង្គោលភ្លើង អស់ទឹកប្រាក់ចំនួន ៨០,០០០,០០០៛ ។ សម្រាប់ វរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ឧបត្ថម្ភជូន – មេបញ្ញាការ វរៈ ចំនួន ៥រូប ក្នុង១រូបទទួលបានថវិកាចំនួន ២០០,០០០៛- មេបញ្ញាការរងវរៈ ជំនួយការសេនាធិការ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនា ធំ-តូច ចំនួន ៤២១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០៛- នាយទាហាន ពលទាហាន សរុប ១,៨៩៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛ ៕

អត្ថបទដែលជាប់ទាក់ទង