ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីរាប់បាតឆ្លងបិណ្ឌវេនទី១ នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្ដីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាតឆ្លងបិណ្ឌវេនទី១ (វេនបិណ្ឌរបស់រដ្ឋបាលខេត្តបាត់ដំបង) នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខចម្រើន ធ្វើដំណើរទៅទីជិតឆ្ងាយបានសុខសុវត្ថិភាព និងសូមឱ្យការជួបជុំក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខ សប្បាយរីករាយ និងសុភមង្គល នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣៕