សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាករអត្តពលកម្មកម្ពុជា ឈុន ប៊ុនថន ដែលបំបែកកំណត់ត្រាជាតិ ដោយប្រើថិរវេលា ៣នាទី និង ៥៩,៩៧វិនាទី លើវិញ្ញាសា រត់ចម្ងាយ១.៥០០ម៉ែត្រ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ កីឡាករអត្តពលកម្មកម្ពុជា ឈុន ប៊ុនថនដែលបានបំបែកកំណត់ត្រាជាតិ ដោយប្រើថិរវេលា ៣នាទី និង ៥៩,៩៧វិនាទី (កំណត់ត្រាចាស់ ៤នាទី និង ០១វិនាទី) លើវិញ្ញាសា រត់ចម្ងាយ១.៥០០ម៉ែត្រ ក្នុងការប្រកួត កីឡាអាស៊ី (Asian Games) លើកទី១៩ ទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។