មិនទុកពេលឱ្យទំនេរ! ឯកឧត្ដម សុខ លូ ពេលចប់កម្មវិធីសូត្រមន្តបិណ្ឌ២ ភ្លាមចុះពិនិត្យស្ថានភាពទឹកនៅស្រុកបវេល និងស្រុកកំរៀងជាប់ព្រំប្រទល់ខេត្តប៉ៃលិន
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង ពេលចប់កម្មវិធីសូត្រមន្តបិណ្ឌ២របស់រដ្ឋបាលខេត្តនៅវត្តសង្កែវាររួចមក និងសហការីបានចុះពិនិត្យស្ថានភាពទឹកនៅស្រុកបវេលនិងស្រុកកំរៀងជាប់ព្រំប្រទល់ខេត្តប៉ៃលិន។
សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ៕