អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ពានឈើមួយកន្លែងដែលត្រូវជំនន់ទឹកភ្លៀងកាត់ផ្ដាច់
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំអាជ្ញាធរខេត្ត ក្រុង និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ពានឈើមួយកន្លែងដែលត្រូវជំនន់ទឹកភ្លៀងកាត់ផ្ដាច់ ធ្វើឲ្យប្រជាពលរដ្ឋភូមិកោះវៀនសង្កាត់កណ្ដាលដុំ ក្រុងច្បារមន មិនអាចធ្វើដំណើរបាន។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថាសូមបងប្អូនទ្រាំអត់ធ្មត់ប្រើប្រាស់ស្ពានឈើបណ្ដោះអាសន្នសិន នៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤នេះ យើងនឹងទទួលបានស្ពានបេតុងប្រើប្រាស់ហើយ ៕