មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ។
ឯកឧត្តម មេបញ្ជាការ ថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ។
ឯកឧត្តម មេបញ្ជាការ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នាយ-ពលទាហាន ទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេស គ្រោះទឹកជំនន់ ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ។
មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានក្រើនរំលឹកដល់សិក្ខាកាម ទាំងអស់ដែលកំពុងហ្វឹកហ្វឺនវគ្គពង្រឹងរៀបរយកងឯកភាពត្រូវខិតខំយកចិត្តទុកដាក់សិក្សាលើគ្រប់មុខវិជ្ជា ដើម្បីទទួលបានលទ្ធផលល្អប្រសើរនាពេលបញ្ចប់វគ្គ ។