ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោមអូសបន្លាយពីប្រទេសថៃមកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
ក្រសួងបន្ថែមថា ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ)៕