គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ តុលា បណ្តាលឲ្យមនុស្សស្លាប់០៨នាក់ និងបួសធ្ងន់ស្រាល២៨នាក់
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល ២៨នាក់(ស្រី១០នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ខែ តុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ ១៧នាក់(ស្រី០៥នាក់) និងរបួសស្រាល ១១ នាក់ (ស្រី០៥នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៧លើក មាន ៖ កត្តាល្បឿន ០៩ លើក (ស្លាប់០៥នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក(ស្លាប់០១នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់០១ នាក់),មិនប្រកាន់ស្តាំ០១លើក,មិនគោរពសិទ្ឋិ ០៣លើក, ភ្លើងសញ្ញា០១លើក(ស្លាប់០១នាក់)៕