**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

ប្រមុខរាជរដ្ឋាភិបាល៖ ប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនី នៅក្នុងប្រទេសកម្ពុជា មានអត្រាខ្ពស់ជាងបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រាក់ឈ្នូលសម្រាប់កម្មករ កម្មការិនី នៅក្នុងប្រទេសកម្ពុជា មានអត្រាខ្ពស់ជាងបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ ស្របពេលឆ្នាំ២០២៤ខាងមុខ កម្ពុជាដំឡើងប្រាក់ឈ្នួលជូនកម្មករ ខណៈប្រទេសមួយចំនួននោះ មិនដំឡើងប្រាក់ឈ្នូលជូនកម្មករនោះទេ។

ពីលើវេទិកាក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នាថ្ងៃទី៣ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងនិយាយអំពីបៀរវត្សមូលដ្ឋាន ឆ្នាំ២០២៣ យើងមិនទាន់ដំឡើង២០០ដុល្លារ ខ្ពស់ជាងប្រទេសភាគច្រើនទាំងអស់នេះ ឡាវ ៩០ដុល្លារ ឆ្នាំក្រោយអត់ដំឡើង វៀតណាម ១៥៤ដុល្លារ ទៅ១៩៨ដុល្លារ មិនទាន់ចរចារដំឡើង ឥណ្ឌូនេស៊ី ១៣០ដុល្លារ ទៅ៣០០ដុល្លារ ឆ្នាំនេះអត់ចរចារដំឡើង បង់ក្លាដេស ៧៤ដុល្លារ ភូមា ៦៩ដុល្លារ ឥណ្ឌា ១៣៤ដុល្លារ ទៅ១៩៥ដុល្លារ ស្រីលង្កា ៤០ដុល្លារ»។

សម្ដេចធិបតីអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរក្នុងការដំឡើងប្រាក់ឈ្នូលជូនកម្មរ កម្មការិនី រៀងរាល់ឆ្នាំទោះតិចក្ដីច្រើនក្ដី ក៏ត្រូវតែអនុវត្ត។ ជាក់ស្ដែង ក្នុងដំណាក់កាលកម្ពុជា កំពុងជួបប្រទះជាមួយជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែចរចារដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតដែរ។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តួលេខដំឡើង៤ដុល្លារបន្ថែម នៅឆ្នាំ២០២៤លើចំនួនដែលកំពុងអនុវត្តនេះសម្រាប់កម្មករ កម្មការិនី អាចមើលទៅតិច ប៉ុន្ដែសម្រាប់និយោជកអាចមានចំនួនច្រើន។សម្ដេចថា កម្មករ កម្មការិនីរបស់កម្ពុជា ពិតជាមានសំណាងណាស់ដែលមានប្រាក់ឈ្នួលខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ៕

អត្ថបទដែលជាប់ទាក់ទង