**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

រាជរដ្ឋាភិបាល ចំណាយជាង ១ពាន់លានដុល្លារ សម្រាប់ឧបត្ថម្ភពលរដ្ឋជួបវិបត្តិកូវីដ១៩ និងបញ្ហាអតិផរណា សង្រ្គាមសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ១២០០លានដុល្លារ ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា សង្គ្រាមសេដ្ឋកិច្ច ។

ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសពេលដែលប្រជាពលរដ្ឋជួបការលំបាកតាំងពីជំនាន់កូវីដ១៩ រហូតមកដល់ពេលនេះមិនទាន់បានចប់នោះទេ ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះពេលកូវីដ១៩ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កូវីដជួយតាំងពីឆ្នាំ២០២០ ការជួយកុមារ និងស្ត្រីមានផ្ទៃពោះ យើងចាប់ផ្តើមពីឆ្នាំ២០១៩ គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ដោយអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច យើងបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ ហើយក្នុងប៉ុន្មានឆ្នាំនេះអ្នកដែលបានផលពីការជួយនេះ សាច់ប្រាក់ដែលយើងបានជួយ ៤លាន ៨សែននាក់ ហើយចំណាយប្រាក់អស់ ១២០០លានដុល្លារ នេះហើយជាថវិកា ដែលរាជរដ្ឋាភិបាលបានជួយ»។

សម្តេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាល បានគិតលើការងារ៣៖ ទី១.អ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ ត្រូវបន្តឱ្យគាត់ ទី២.គិតថាតើក្រោយពីរាជរដ្ឋាភិបាលបង្កើតយើងត្រូវពង្រីកថ្មីៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងទី៣.ក្រៅពីអ្វីដែលយើងជួយផ្ទាល់ ក្រៅពីថវិកា តើមានអ្វីដែលយើងជួយសម្រួលគាត់ខ្លះ ដើម្បីឱ្យគាត់បានងាយស្រួលធ្វើការ និងមានជីវភាពកាន់តែកើតឡើងទៅ។

សម្តេចធិបតីលើកឡើងថា ៩ខែ ឆ្នាំ២០២៣នេះ ​រាជរដ្ឋាភិបាលចំណាយលើការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ស្ត្រីមេម៉ាយ និងកុមារតូច អស់ថវិកាជិត ៤៥លានដុល្លារ ហើយរាជរដ្ឋាភិបាលនៅតែបន្តជួយជាបន្តបន្ទាប់ទៀត។ កម្មវិធីផ្តល់អាហារតាមសាលារៀន រាជររដ្ឋាភិបាលបានធ្វើតាំងពីឆ្នាំ២០១៩ ហើយយកផលិតផលពីសហគមន៍ និងបានអនុវត្តន៍លើ ១០ខេត្ត និង ៤១៧សាលា ក្នុងនោះកូនក្មេងទទួលបានផល ១១ម៉ឺននាក់ ហើយរដ្ឋាភិបាលបានចំណាយថវិកា ១៧លានដុល្លារ សម្រាប់បំប៉នអាហារដល់កូនចៅប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងនៅបន្ត និងបន្តពង្រីក។

សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលបានធ្វើការបណ្តុះបណ្តាល វិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋបាន ១លាន ៥សែននាក់ ចំណាយថវិកា ៣៦លានដុល្លារក្នុងមួយឆ្នាំ ហើយកើនជាប្រចាំឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកម្មវិធីជួយទីផ្សារកសិផលចំនួន ១០០លានដុល្លារ ក្នុងមួយឆ្នាំ ដែលរាជរដ្ឋាភិបាលចំណាយលុយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង