ក្រសួងមហាផ្ទៃ ដាក់ចេញការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្ដាច្រកទ្វារព្រំដែន និងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។