**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់

គិតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បញ្ចេញទឹកប្រាក់ ១៤០លានដុល្លារហើយ ដើម្បីអន្តរាគមន៍ធានាស្ថិរភាពប្រាក់រៀល

ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ១៤០លានដុល្លារអាមេរិកហើយ ដើម្បីទិញប្រាក់រៀល ដែលធ្វើយ៉ាងណាទប់ទល់កុំឲ្យប្រាក់រៀលធ្លាក់ថ្លៃ និងរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់ ខណៈអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក កើនគួរឱ្យកត់សម្គាល់។ ចំពោះការបញ្ចេញទឹកប្រាក់ដុល្លារ ទិញប្រាក់រៀលនេះ បានធ្វើតាមដំណាក់កាលនីមួយៗ។

ដោយក្នុងនោះដំណាក់កាលទី១ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ៥០លានដុល្លារ, លើកទី២ចំនួន ២០លានដុល្លារ លើកទី៣ចំនួន ៣០លានដុល្លារ, លើកទី៤ចំនួន ៤០លានដុល្លារ។

ធនាគារជាតិនៃកម្ពុជា ធ្លាប់បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខ្លួនបានត្រៀមវិធានការមួយចំនួន រួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។

ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងពីការចាប់ផ្តើមដាក់ដេញថ្លៃប្រាក់ដុល្លារ លើកទី១ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលពេលនោះអត្រាប្តូរប្រាក់ ប្រាក់រៀលធៀបនឹងដុល្លារ គឺ ១ដុល្លារ ស្មើនឹង ៤ ១៥៩រៀល ប៉ុន្តែគិតមកត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចេញការអន្តរាគមន៍ធ្វើឱ្យតម្លៃប្រាក់រៀលធៀបនឹងដុល្លារ គឺ១ដុល្លារ ស្មើនឹង ៤១២៦រៀល។

ទាក់ទិនចំពោះការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលនេះ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា បានពន្យល់បន្ថែមថា ការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យមានស្ថិរភាពនៃអត្រាប្ដូរប្រាក់ ព្រោះកាលណាអាត្រាប្ដូរប្រាក់មានស្ថេរភាព និងជួយសេដ្ឋកិច្ចបានយ៉ាងច្រើន។

ឧកញ៉ាបានលើកជាឧទាហរណ៍មកពន្យល់ថា «ដូចយើងបានដឹងហើយថា ប្រាក់ដុល្លារចំនួន ១ដុល្លារ ស្មើនឹង៤០០០រៀល ដូច្នេះប្រសិនជាបណ្ដោយឲ្យប្រាក់ដុល្លារឡើង ៥០០០រៀលក្នុង១ដុល្លារនោះ ការទិញទំនិញនឹងមានតម្លៃខ្ពស់ជាងនេះ ព្រោះទំនិញដែលគេលក់លើទីផ្សារ គឺយោងតាមអត្រាប្ដូរប្រាក់។ ដូច្នេះអ្វីដែលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើ គឺធ្វើយ៉ាងណាទប់ស្កាត់ មិនឲ្យមានអត្រាប្ដូរប្រាក់កើនឡើងនោះទេ សម្រាប់ការធ្វើឲ្យអត្រាការប្រាក់មានស្ថិរភាព ពិតជាមានសារៈសំខាន់មែនទែន»។

ឧកញ៉ាបានបញ្ជាក់បន្ថែមថា ជាក់ស្ដែងធនាគារ ហេត្ថា តែងតែចូលរួមជំរុញយ៉ាងខ្លាំង លើការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ ដោយក្នុងនោះបានផ្ដល់កម្ចីជាប្រាក់រៀល ជូនអតិថិជនប្រមាណជា ១៣ភាគរយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង