សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោកជំទាវទូតតួកគី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ អ៊ូឃូ ខូចាអេសហ៊្វេ (ÜIKÜ Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ។