ក្រសួងព័ត៌មាន ព្រមានអ្នកសារព័ត៌មានពាក់ព័ន្ធជំរិតទារលុយ ក្រុមហ៊ុន កាស៊ីណូ ថបដាយអ៊ិមិន នៅខេត្តតាកែវ ឲ្យបញ្ឈប់ជាបន្ទាន់
ភ្នំពេញ៖ ក្រសួងព័ត៌មាន ព្រមានឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយបញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់ ពាក់ព័ន្ធករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន ជាមួយក្រុម អ្នកសារព័ត៌មានមកពីអង្គភាព ៧០០-៩០០ អង្គភាព ពាក់ព័ន្ធទៅនឹង ករណីសុំលុយកាក់។