សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែ ព្រះមហាក្សត្រ ក្នុងពិធីប្រារព្ធខួប ៣០ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ នៅថ្ងៃស្អែក
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រារព្ធខួប ៣០ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ។