សម្ដេចមហាបវរធិបតី៖ រាជរដ្ឋាភិបាល សន្សំថវិកាបានជាង ២០០លានដុល្លារ ពីការលុបគម្រោងដែលមិនចាំបាច់មួយចំនួនចោល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលពីពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថិវិកាបានជាង ២០០ លានដុល្លារ ។
ក្នុងឱកាសអញ្ជើញ អបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី៥ តុលានេះ សម្ដេចធិបតី ក៏ណែនាំឲ្យក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងអនុវត្តការលុបចោលចំពោះគម្រោងដែលមិនចាំបាច់ នៅតាមសាមីក្រសួងរបស់ខ្លួន ។