**សមាគមគ្រូពេទ្យ (TYDA) ប្រគល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ១០ឆ្នាំទៀត សាលារដ្ឋជាសាលាទំនើបកម្ម ពិសេសវិន័យសណ្តាប់ធ្នាប់កូនសិស្សកាន់តែរឹងមាំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ១០ឆ្នាំខាងមុខ សាលារដ្ឋនឹងក្លាយជាសាលាទំនើប ជាពិសសវិន័យសណ្ដាប់ធ្នាប់សិស្សនឹងកាន់តែល្អរឹងមាំ ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យយកពេល ២ថ្ងៃក្នុងមួយសប្តាហ៍ នាំសិស្សចូលរួមធ្វើកិច្ចការសង្គម។

សម្ដេចធិបតី បានជំរុញក្រសួងអប់រំ នាយកសាលា និងគណៈគ្រប់គ្រងសាលារៀន ត្រូវចេះកែច្នៃសាលារៀនដែលមានស្រាប់ ឲ្យមានគុណភាពខ្ពស់ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ហើយសម្តេចរំពឹងថា ចាប់ពីអាណត្តិទី៧ សាលារៀនរដ្ឋទាំងអស់ នឹងមានគុណភាពអប់រំខ្ពស់ និងសិស្សមានវិន័យកាន់តែល្អ ដោយមិនមានការបែងចែកសាលារៀនល្អ ឬមិនល្អឡើយ។

សម្តេចធិបតី បានលើកឡើងថា មិនចាំបាច់ទាល់តែបង្កើតសាលារៀនជំនាន់ថ្មីទូទាំងប្រទេស ដែលត្រូវចំណាយច្រើនទេ ឲ្យតែមានការអនុវត្តខ្ជាប់ខ្ជួននូវអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សាលារដ្ឋនឹងមានគុណភាពទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងនៅក្រ កុំទាល់តែរដ្ឋដាក់លុយទៅទើបបង្កើតកម្មវិធី។ ច្នៃអ្វីដែលមានស្រាប់ យកទឹកចិត្ត យកផ្នត់គំនិត និងយកទឹកចិត្ត ដែលយើងមានទៅច្នៃអ្វីនៅក្នុងដៃ ឲ្យចេញជារូបរាង ខ្ញុំថាកម្មវិធីដែលយើងច្នៃ មិនប៉ះពាល់ដល់ប្រយោជន៍សិស្សទេ មានតែជួយទៅវិញ។ អញ្ចឹង ខ្ញុំជឿថា នឹងជោគជ័យ ប៉ុន្តែត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូ ពីនាយក ពីឪពុកម្តាយ ពីសហគមន៍ ហើយយើងនឹងអនុវត្តន៍គម្រោងនេះ ហើយយើងនឹងខិតខំ។ អញ្ចឹងវិស័យអប់រំ បើយើងធ្វើអាហ្នឹងបាន ១០ឆ្នាំទៀត សាលារដ្ឋយើងគឺជាសាលាទំនើបកម្ម និងវិន័យសណ្តាប់ធ្នាប់កូនយើងកាន់តែរឹងមាំ ដែលនេះជាគន្លឹះ២ ដែលខ្ញុំដាក់ចេញក្នុងវិស័យអប់រំ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២» ៕

អត្ថបទដែលជាប់ទាក់ទង