ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងលើកទិសដៅបន្ត
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងលើកទិសដៅបន្ត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោកអនុប្រធាននាយកដ្ឋាន និងលោក លោកស្រីប្រធាន/នាយការិយាល័យទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕