**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដោយយកបៀវត្សសរុបគុណ៧០ភាគរយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដែលបានប្រឡងជាប់ហើយកំពុងសិក្សា ដោយយកបៀវត្សសរុប គុណ៧០ភាគរយ ។

ក្នុងឱកាសអញ្ជើញជាធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ តុលានេះ សម្ដេចធិបតី បញ្ជាក់ថា «គរុសិស្សកាំ (ក) កាលពីឆ្នាំ២០២៣ ទទួលបាន ៦ម៉ឺន៣ពាន់រៀល គុណនឹង៧០ភាគរយ ឥឡូវ (ឆ្នាំ២០២៤) នឹងឡើងទៅ ១លាន១សែន៧ម៉ឺនរៀល គរុសិស្សកាំ (ខ) ដែលចេញទៅបង្រៀងមូលដ្ឋាន កាលមុន ៧៥ម៉ឺន គុណនឹង៧៥ភាគេយ បានជាង៥៦ម៉ឺន ឥឡូវថ្មីនេះយើងគុណទៅ បាន១លាន១សែនជាង ហើយគ្រូទាបបំផុតគម្រិត (គ) កាលមុនបាន ៦៦ម៉ឺនគុណនឹង៨០ភាគរយ បាន៥៣ម៉ឺន ក្នុង១ខែ ឥឡូវយើងគុណនឹងបៀវត្សមូលដ្ឋាន បាន៩៨ម៉ឺន ជិត១លានរៀលដែរ នេះមិនមែនជាបៀវត្សទេ ជាអាហារូបករណ៍» ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គរុសិស្សខុសពីគេត្រង់ ពេលដែលប្រឡងជាប់ ចូលមកជាសិស្ស គឺយើងអត់គិតជាប្រាក់បៀវត្សទេ ។ សម្ដេចថា កាលពីមុនគរុសិស្ស ទទួលបានប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀល និងក្រោយមកទៀតឡើងដល់ ៨ម៉ឺនរៀល ហើយសម្ដេចតេជោ បានកែសម្រួលជាប្រចាំដើម្បីលើកកម្ពស់ ព្រោះគរុសិស្សមិនមែនជាមន្ត្រីរាជការទេ គឺជានិស្សិត ។

សម្ដេចធិបតីបន្តថា ​​គរុនិស្សិតដែលរៀននៅវិទ្យាស្ថានគម្រិតឧ​ត្ដម ទទួលបានជាង ៦០ម៉ឺនរៀល ចំណែកគ្រូមត្តេយ្យ គ្រូបឋមទទួលបាន ៥៣ម៉ឺនរៀល ដូច្នេះយើងកើនពី ៤ម៉ឺន ទៅ៨ម៉ឺន ទៅ៥០ម៉ឺនរៀល ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ខ្ញុំគិតថាការពង្រឹងនេះត្រូវគិតគូពីការវិនិយោគ លើធនធានមនុស្ស ល្ងាចមិញខ្ញុំគិតជាមួយខាងហិរញ្ញវត្ថុថា សម្រាប់លោកគ្រូអ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្ស យើងកុំយកបៀវត្សមូលដ្ឋាន យើងយកបៀវត្សសរុបគុណនឹង ៧០ភាគរយតែម្ដង» ។

សម្ដេចបន្ថែមថា ការវិយោគពង្រឹង គឺត្រូវវិនិយោគទៅលើមនុស្ស ហើយត្រូវចាប់ផ្ដើមពីគ្រូដែលប្រឡងចូលតែម្ដង ។ សម្ដេចក៏បានប្រាប់ទៅលោកគ្រូអ្នកគ្រូមុនៗ កុំឲ្យច្រណែនអ្នកក្រោយ ហើយសម្ដេចថា នឹងបន្តធ្វើទៅតាមកម្រិតថវិកាដែលយើងមាន ៕

អត្ថបទដែលជាប់ទាក់ទង