អាជ្ញាធរភ្នំពេញ ត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ការត្រៀមរថយន្ដក្រុង៤៥៥គ្រឿង ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃនេះ អនុវត្តតាមប្រសាសន៍ដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣៕