ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនាយនគរបាលបន្តវេន ក្នុងឱកាសត្រៀមឈប់សម្រាកភ្ជុំបិណ្ឌនាពេលខាងមុខ
ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាល និងមានមតិផ្តាំផ្ញើដល់និស្សិតនាយនគរបាលបន្តវេនដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេពេលខាងមុខ៕