នគរបាលបញ្ជូនជនសង្ស័យម្នាក់ដែលផ្តល់ទីតាំងនិងជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ចំនួន១៤នាក់ទៀត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នគរបាលជំនាញបញ្ជូនជនសង្ស័យ០១នាក់ ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រី១៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ ក្រោយពីឃាត់ខ្លួននិងសួនាំរួច ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០.០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្រ្កាបទីតាំង(ខេ ធី វី-KTV) មួយកន្លែងមិនទាន់មានឈ្មោះយីហោក្នុងបុរីសានហូរដែលស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ ស្រី០៥នាក់ ក្នុងនោះមុខសញ្ញាបប្រើប្រាស់អាវុធខ្លីខុសច្បាប់និងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀននឹងរក្សាទុកវត្ថុតាងសង្ស័យជាសារធាតុញៀនខុសច្បាប់០១នាក់ ឈ្មោះផាន់ គួយ ភេទប្រុស អាយុ៣៦ឆ្នាំ ។
លោកអធិការបានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលយើងបានឆែកឆេររកឃើញវត្ថុតាងរួមមាន ៖១/-កាំភ្លើងខ្លីចំនួន០១ដើមម៉ាក(P114)និងបង់កាំភ្លើង០១(មាន១២គ្រាប់)។២.ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(KUKUBIMA) សង្ស័យ ជាសារធាតុញៀនចំនួន១៨០កញ្ចប់។ ៣.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(RR) សង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់។
៤.ថ្នាំកញ្ចប់ពណ៌ក្រហមលាយទឹកមាស(CARTIER) សង្ស័យជាសារធាតុញៀនចំនួន៦៨កញ្ចប់។ ៥.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(KUKU BIMA)សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់។ ៦.ថ្នាំកញ្ចប់ពណ៌ស្វាយលាយលឿង(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន១៣២កញ្ចប់។ ៧.ថ្នាំកញ្ចប់ពណ៌លឿង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៩៩កញ្ចប់។ ៨.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(TANG)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ធំ។ ៩.ថ្នាំកញ្ចប់ពណ៌ប៉ៃតង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៥៦កញ្ចប់។ ១០.ដបពណ៌ខ្មៅមានអក្សរ(BAR)សង្ស័យជាសារធាតុញៀនចំនួន០៧ដប។ ១១.ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូចនិង០១ថង់ធំ។ ១២.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កូនថង់ធំ។ ១៣.ម្សៅម៉តពណ៌ដីសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់ធំនិង០១ប្រអប់។ ១៤.ម្សៅម៉ត់ពណ៌ផ្កាឈូកខ្ចីសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់ធំ។ ១៥.ម្សៅម៉ត់ពណ៌ផ្កាឈូកចាស់សង្ស័យជាសារធាតុញៀនចំនួន០១ថង់ធំនិង០១ប្រអប់។ ១៦.កញ្ឆាក្រៀមចំនួន០១ថង់ធំនិង៣០កញ្ចប់តូច។ ១៧.ថ្នាំកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ១៨.ម្សៅម៉ត់ពណ៌ស្វាយសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ ១៩.ថ្នាំកញ្ចប់មានអក្សរ(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់។ ២០.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(NOCARDIA)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់។ ២១.ថ្នាំគ្រាប់ពណ៌ត្រួយចេករូបបាតដៃសង្ស័យជាសារធាតុញៀនចំនួន២៥៤គ្រាប់។ ២២.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កូនថង់តូច។ ២៣.ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់តូច។ ២៤.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ ២៥.សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ២៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។ ២៧.ថ្នាំកញ្ចប់មានអក្សរ(SUPREME)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ២៨.ថ្នាំកញ្ចប់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
២៩.ថ្នាំកញ្ចប់មានអក្សរ(LV) សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ៣០.ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
៣១.ទូរស័ព្ទដៃចំនួន០៦គ្រឿង។ ៣២.ម្សៅម៉ត់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូច។
៣៣.ថ្នាំពណ៌ការ៉ុតច្រកក្នុងដបវីតាល់ ចំនួន០១ដប។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា៖តាមចម្លើយសារភាពរបស់ឈ្មោះផាន់ គួយ រូបគេពិតជាបានកាន់កាប់អាវុធខុសច្បាប់និងផ្តល់ទីតាំងប្រើប្រាស់និងរក្សាទុកសារធាតុញៀនសខុសច្បាប់ប្រាកដមែន ៕