ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលជំនួបសម្តែងការគួរសមជាមួយអនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងផលិតនៅប្រទេសអ៉ីតាលី
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Valentino VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងផលិតនៅប្រទេសអ៉ីតាលី នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងអំឡុងជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការរីកចំរើននៃទំនាក់ទំនងរវាងកម្ពុជា និងអ៉ីតាលី ព្រមទាំងបានពិភាក្សាស្វែងរកវិធីសាស្រ្តក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ឯកឧត្តម Valentino VALENTINI ត្រូវបានអមដំណើរដោយ ឯកឧត្តម Paolo Dionisi ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា និង លោកប្រធានក្រុមហ៊ុន Leonardo៕