ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមប្រជុំអន្តរក្រសួង ស្តីពីសមាហរណកម្មផែនការការងារដោះទឹក និងបង្វែរទឹកភ្លៀង
ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្ដម រស់ ស៊ីលាវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ (MEF) ស្តីពីសមាហរណកម្មផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀង និងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ៊
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាល លោកអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
នៅក្នុងកិច្ចប្រជុំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងអង្គប្រជុំបានសម្រេចដូចតទៅ៖
១- ក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកធ្វើការដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញលើគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅតំបន់រាជធានីទៅតាមគ្រប់ទិសនៃអាងទន្លេ
២- ក្រសួងសារធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកលើការដោះទឹកភ្លៀង ទឹកកខ្វក់ និងចម្រោះទឹកខាងក្នុងរាជធានីភ្នំពេញ៕