**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ឯកឧត្តម រស់ វរុណ អញ្ជើញសំណេះសំណាលការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ភ្នំពេញ៖ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រី នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ជាច្រើនរូបផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា ថ្ងៃនេះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាពិសេស នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទទួលបានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមរដ្ឋលេខធិការ ទទួលបន្ទុក និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក ដែលបានផ្តល់កិត្តិយសអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ នាឱកាសនេះ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានរម្លឹកពីការខិតខំតស៊ូ និងការពុះពារគ្រប់ឧបសគ្គរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាពេលកន្លងមក។ ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្ន នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច មានតួនាទីចំនួនពីរសំខាន់ៗ ដែលរួមមាន៖ បំពេញតួនាទីលើការងារសវនកម្ម និងការងារចុះបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថវិការបស់គម្រោងអង្គការនានាផងដែរ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យខិតខំបំពេញតួនាទី ភារកិច្ច ដែលបានប្រគល់ជូនពីថ្នាក់ដឹកនាំ ធ្វើយ៉ាងណាឱ្យសម្រេចបានជោគជ័យតាមផែនការជូនថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេស ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងបទបញ្ជាផ្ទៃក្នុងនានាឱ្យបានម៉ឺងមាត់។

លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីរបាយការណ៍រយៈពេល៩ខែ ឆ្នាំ២០២៣ និងទិសដៅការងារបន្តរបស់នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច គោរពជូនគណៈអធិបតី និងអង្គពិធីជ្រាប។ លោក ប្រធាននាយកដ្ឋាន បានលើកឡើងថា នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច បានដើរតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការជូនអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការងារចម្បងៗរួមមាន៖ ធ្វើទំនាក់ទំនង និងសម្របសម្រួលទូទៅ ក្នុងការពង្រឹង និងការកសាងសមត្ថភាពស្ថាប័ន, ការបណ្តុះបណ្តាលធនធានមនុស្ស, ការពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូអភិវឌ្ឍ, ធ្វើការសិក្សាស្រាវជ្រាវលើគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចល្អ, ធ្វើការផ្សព្វផ្សាយអំពីព័ត៌មានទាក់ទងគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចល្អជូនដល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមឱវាទក្រសួងមហាផ្ទៃ, ធ្វើការបណ្តុះបណ្តាលស្តីពីគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចជូនដល់មន្ត្រីនគរបាល មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំធ្វើវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានផងដែរ។

នាឱកាសនោះ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ បានថ្លែងការកោតសើរចំពោះលទ្ធផលដែលនាយកដ្ឋានសម្រេចបាន។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ឱ្យខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ តាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៣ ដែលបានប្រគល់ជូនអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា យោងតាមតួនាទី ភារកិច្ចរបស់នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ពិតជាបានឆ្លុះពីការងារសំខាន់ៗជាច្រើន ដែលជាការងារអាទិភាពរបស់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងមានតួនាទី ភារកិច្ចដែលត្រូវបំពេញដ៏សំខាន់ខាងលើ ឯកឧត្តម រដ្ឋលេខាធិការ បានណែនាំបន្ថែមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យសហការជាធ្លុងមួយ រួបរួមសាមគ្កីភាព គោរពស្រឡាញគ្នា ចូលរួមបំពេញការងារឱ្យបានសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង