ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី តំណាងឱ្យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ កាន់បិណ្ឌវេនទី៧ សម្រាប់ជួយទ្រទ្រង់ និងឧបត្ថម្ភគាំទ្រដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមា នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧ នេះក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត រួមមាន៖
-បច្ច័យកសាងវត្ត សរុប ១១,០០០,០០០រៀល (ដប់មួយលានរៀល)
-ទឹកសុទ្ធចំនួន ៨៥កេស
-ទឹកផ្លែឈឺចំនួន ៨៥កេស
-ត្រីខចំនួន ៩កេសធំ
-មីចំនួន៩ កេសធំ
-អង្កចំនួន ១តោន
-ភេសជ្ជះ ចំនួន១០០០ កែវ
-ស្លាដកចំនួន ២៥០ស្លាដក
-ប្រគេនបច្ច័យចំនួន ១,០០០ដុល្លារសម្រាប់ចង្ហាន់។
ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី រួមសហការី បានធ្វើការបូជាប្រទីបធូបទាន និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងធម៌ទេសនា របស់ព្រះសង្ឃតាមទំនៀមទំលាប់ នៃពិធីកាន់បិណ្ឌ និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ២៥០អង្គផងដែរ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបុណ្យកាន់វេនបិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយ នេះជាពេលវេលាមួយជួបជុំរវាងមហាគ្រួសារនគរបាលខេត្តបន្ទាយមានជ័យ និងជាការជួបជុំញាតិមិត្តបងប្អូនទីជិត ទីឆ្ងាយ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល ជាពិសេសនៅតាមទីវត្តអារាមនានា ៕