**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

ឯកឧត្តម ជិន ម៉ាលីន៖ រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់ ការអនុវត្តរដ្ឋធម្មនុញ្ញ និងការការពាររដ្ឋធម្មនុញ្ញ ក្នុងរយៈពេល៣០ឆ្នាំមកនេះ

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវការអនុវត្តរដ្ឋធម្មនុញ្ញ និងការការពាររដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំមកនេះ។

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺបានបញ្ចូលទាំងស្រុងនូវខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រវាងភាគីជម្លោះទាំងអស់ដែលបានព្រមព្រៀងគ្នាពីរបៀបរបបពីគោលការណ៍ នៃការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ។ គោលការណ៍នេះ ត្រូវបានបន្តអនុវត្តនឹងការពារដោយរាជរដ្ឋាភិបាល ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេល៣០ឆ្នាំ។

ឯកឧត្តមបានបន្តថា គោលការណ៍ធំៗមានបី ដែលបានដាក់បញ្ចូល និងធ្វើការគោរពអនុវត្ត និងការពារក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានដូចជាៈ

ទី១.របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច គឺរដ្ឋាភិបាលប្តូរផ្តាច់ការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្ក មិនឲ្យមានអ្នកណាមករំលោភបំពាន ឬក៏ប៉ុនប៉ងផ្តួលរំលំរាជបល្ល័ង្ក ផ្លាស់ប្តូររបបពីរាជានិយមទៅសាធារណរដ្ឋគឺអត់ទេ គឺដាច់ខាតហើយ វិធានការច្បាប់ គឺម៉ឹងម៉ាត់។ រហូតដល់ធ្វើវិសោធនកម្មច្បាប់ក្នុងការការពារកេរ្តិ៍ឈ្មោះកិត្តិស័ព្ទរបស់ព្រះមហាក្សត្រមិនឲ្យមានអ្នកណាប្រមាថរំលោភបំពានបាននោះទេ។ រហូតដល់បញ្ញត្តិបទល្មើសព្រហ្មទណ្ឌទៀតពាក់ព័ន្ធដល់ការប្រាថអង្គព្រះមហាក្សត្រ។

ទី២.ប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស គឺក៏ការពារដាច់ខាតដែរ។ ប៉ុន្តែគណបក្សណាដែលមិនអាចចូលរួមការបោះឆ្នោតបាន ឬក៏គណបក្សដែលត្រូវបានតុលាការកំពូលរំលាយចោល គឺជារឿងផ្លូវច្បាប់ វាអត់ប៉ះពាល់ដល់សេរីពហុបក្សទេ វាជារឿងផ្លូវច្បាប់ កាលណាយើងមិនបានបំពេញតាមគ្រប់លក្ខន្តិកៈដែលច្បាប់បានកំណត់យើងមិនអាចចូលរួមបានទេ។ប៉ុន្តែគណបក្សដទៃទៀតភាគច្រើន គេបំពេញបាន គេបានចូលរួមបាន។

និងទី៣.ការអនុវត្តសិទ្ធិសេរីភាពភ្ជាប់ជាមួយនីតិរដ្ឋ៖ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានា ក៏ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពទាំងអស់ត្រូវស្ថិតនៅក្នុងព្រំដែនក្របខណ្ឌច្បាប់ មិនអាចរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ បំពានទៅលើសិទ្ធិសេរីភាពរបស់អ្នកដទៃនោះទេ។ ប្រជាពលរដ្ឋភាគច្រើនលើសលប់បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដោយសេរី ដោយសារតែគេយល់ដឹងនិងអនុវត្តបានត្រឹមត្រូវទៅតាមផ្លូវច្បាប់មិនបំពានច្បាប់ មិនបំពានសិទ្ធសេរីភាពរបស់អ្នកដទៃ។ ចំណែកមួយក្រុមតូចតែងតែបង្កបាតុភាពអុកឡុកបង្កបញ្ហា ក្រោមហេតុផលអនុវត្តសិទ្ធិសេរីភាព តែកាលណាធ្វើសកម្មភាពតាមបែបអណាធិបតេយ្យ បង្កបាតុភាព បង្កចលាចល ប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃ ប៉ះពាល់សន្តិសុខសង្គម សន្តិសុខសាធារណៈបំពានច្បាប់ គឺមិនមែនជាការអនុវត្តសិទ្ធិទេ គឺជាការប្រព្រឹត្តអំពើល្មើស អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង