**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញរបស់នាយកដ្ឋាន អង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញរបស់នាយកដ្ឋាន អង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋាន អង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដែលកន្លងមកបានខិតខំបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បានល្អជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ហើយក៏សូមស្នើឲ្យបន្តពង្រឹងកិច្ចការនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។

ដើម្បីប្រសិទ្ធភាពការងារ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍គន្លឹះដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាន អង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌រួមមាន៖

១-ត្រូវពង្រឹងការងារគ្រប់គ្រងដឹកនាំមន្ត្រី ពង្រឹងរបៀបរបបបំពេញការងារ ដោយត្រូវបែងចែកប្រគល់ភារកិច្ច និងការទទួលខុសត្រូវ និងមានរបបប្រជុំត្រួតពិនិត្យឲ្យបានទៀតទាត់ ដើម្បីតម្រង់ទិសសំដៅប្រសិទ្ធភាពការងារ។ ទន្ទឹមនោះ ត្រូវពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសចំពោះមន្ត្រី ដែលមានស្នាដៃត្រូវមានការកោតសរសើរ លើកទឹកចិត្ត និងជូនរង្វាន់ ផ្ទុយទៅវិញចំពោះមន្រ្តីដែលប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែង។

២-ត្រូវលើកកម្ពស់សមត្ថិភាពជំនាញ ឲ្យស្របទៅតាមតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ និងបន្តគាំទ្រដល់មន្ត្រីជំនាញនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

៣-ពិនិត្យធ្វើបច្ចុប្បន្នភាពមន្រ្តី រួមទាំងមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សំម្រាប់បម្រើឲ្យការងារជំនាញនៅតាមអង្គភាព និងរៀបចំស្នើសុំការបំពាក់ឲ្យស្របតាមបច្ចេកវិទ្យាទំនើប។

៤-ត្រូវបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាក្នុងការកាត់បន្ថយបទល្មើសគ្រប់ប្រភេទ សំដៅធានារក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ទៅលើព្រឹត្តិការណ៍សំខាន់ៗសម្រាប់ខែវិច្ឆិកា ខាងមុខនេះ រួមមាន៖ បុណ្យឯករាជ្យជាតិ បុណ្យអុំទូក ដែលត្រូវឲ្យគ្រប់នាយកដ្ឋានអង្គភាពទាំងអស់ បង្កើននូវវិធានការនានា ដើម្បីរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឲ្យព្រឹត្តិការណ៍ទាំងអស់នោះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង