ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី៧ នៅក្នុងវត្តធនមន្ត ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី នាល្ងាចថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី៧ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅក្នុងវត្តធនមន្ត ស្ថិតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ជារៀង រាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូប អាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាទម្លាប់មួយរបស់ប្រជាពុទ្ធបរិស័ទ តែងតែនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ញាតិការទាំងប្រាំពីរសណ្តាន ៕