កម្ពុជា-តួកគី ផ្លាស់ប្តូរយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ វប្បធម៌ ទេសចរណ៍ និងអប់រំ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៣ បានពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ វប្បធម៌ ទេសចរណ៍ និងអប់រំ ៕