ប្រមុខការទូតខ្មែរ ជួបទូតកូរ៉េ ពិភាក្សាផ្តោតសំខាន់លើការជំរុញ បន្ថែមនូវទំនាក់ទំនងទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។
ការពិភាក្សាបានផ្តោតសំខាន់ លើការជំរុញបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥ ដែលគ្រោងរៀបចំនៅចុងខែនេះ ។