**ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤**ឯកឧត្តម ជា ប៉ោ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើងនៅហ្វីលីពីន ឈ្នះមេដាយចំនួន ៣ គ្រឿង**បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន**បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាចូលជាធរមាននៅថ្ងៃពុធនេះ**ក្រសួងសាធារណការ ណែនាំគ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងក្រោមឱវាទ**កម្ពុជា-ជប៉ុន ពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ**ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាល មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលលោកគ្រូ បានគាំទ្រកោតសរសើរលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សពង្រឹងសមត្ថភាពដណ្តើមយកនិទ្ទេស A នៅតាមសាលាវិទ្យាល័យទាំង៩ ក្នុងខេត្តព្រះសីហនុ សូមឱ្យក្មួយខិតខំពេលវេលាកាន់តែកៀកនៃការប្រឡង បង្កើនឱ្យយើងចងចាំ ផ្តល់ការយល់ដឹងមានគុណតម្លៃនៃការប្រឡង ជាការប្រជែងគ្នា ចង់ជាប់ឈានទៅកាន់និទ្ទេស A រដ្ឋបាលខេត្ត នឹងក្រុមការងារនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ០១គ្រឿង សម្រាប់សិស្សប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ទន្ទឹមនោះយើងក៏កំពុងគិតពីរង្វាន់លើកទឹកចិត្តសម្រាប់លោកគ្រូ អ្នកគ្រូនៅតាមសាលាដែលបានជួយបណ្តុះបណ្តាលសិស្សទទួលបាននិទ្ទេស A។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តនៅតែបន្តគិតគូពីការស្នាក់នៅរបស់សិស្សមកពីស្រុកឆ្ងាយឱ្យមានកន្លែងស្នាក់នៅ និងចេញពីប្រឡងមានបាយ ទាក់ទងនឹងការប្រឡង ពេញមុខពេញមាត់ដូចគ្នា ហើយរង្វាន់យើងក៏គិតឱ្យដូចបណ្តាឆ្នាំមុនៗ សង្ឃឹមថា យើងនឹងទទួលបានម៉ូតូជាង ២១គ្រឿង។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីវិស័យអប់រំ និងកីឡាបានរលូន មន្ទីរត្រូវបន្តការយកចិត្តទុកដាក់បំផុសឱ្យសិស្សរបស់យើងចូលរួមក្នុងវិស័យកីឡាក្នុងការចូលរួមការប្រកួតកីឡានៅទូទាំងប្រទេស ឆ្នាំនេះយើងបានបញ្ជូនសិស្សរបស់យើងទៅចូលរួមការប្រកួតកីឡាថ្នាក់ខេត្ត និងរាជធានីភ្នំពេញលើវិញ្ញាសារមួយចំនួន សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជម្រុញវិស័យកីឡានៅគ្រប់កម្រិតសិក្សា ដើម្បីពង្រីកបរិមាណសិស្សចូលរួមការប្រកួតកីឡាឱ្យបានកាន់តែច្រើននូវគ្រប់វិញ្ញាសារ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ទាក់ទងបរិយាកាសកើតមានសកម្មភាពក្មេងទំនើងមួយចំនួនក្នុងបណ្តាញសង្គម ក្នុងនោះខេត្តរបស់យើងមានពីរករណី ដែលក្រុមក្មេងបានបង្កើតជាក្រុម Telegram ណាត់វាយគ្នា យើងក៏បានប្រមូលពួកគេទាំងពីរក្រុមយកមកធ្វើការអប់រំណែនាំ ហើយឱ្យអាណាព្យាបាលធ្វើកិច្ចសន្យាទទួលយកទៅផ្ទះវិញ និងសូមផ្តាំផ្ញើថា មិនអនុញ្ញាតឪ្យមានក្មេងទំនើងនោះទេ សិស្សមិនមករៀនមិនគ្រប់គ្រាន់មិនត្រូវលប់ឈ្មោះសិស្សចេញពីសាលា បើមានបញ្ហាយើងត្រូវខិតខំធ្វើការអប់រំ នេះជាគុណធម៌ ព្រោះនេះជាភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងសហគមមូលដ្ឋាន ដើម្បីតម្រង់ទិសអប់រំកែប្រែឡើងវិញ និងសូមជូនពរឱ្យសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២-២០២៣ ជាប់ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង