ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកងរ ដែលត្រៀមទៅចូលរួមការប្រកួតនៅថ្នាក់ខេត្ត
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកងរ ដែលត្រៀមទៅចូលរួមការប្រកួតនៅថ្នាក់ខេត្ត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងព្រះរាជពិធីអ៊ុំទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាល ក៏រៀបចំឱ្យមានការប្រគំតន្ត្រី ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ។
សូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ និងអបអរសាទរក្នុងព្រះរាជពិធីអ៊ុំទូកនេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីនៃការប្រកួតប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបរិយាកាសរីករាយក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ ៕