**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទ សវនកម្ម ការិយបរិច្ឆេទ ២០​២២ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មតំណាងឯកឧត្តម ឧត្តម​សេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃសុក្រ ៧រោច ខែ​ភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសវកម្មផ្ទៃ ក្នុង​ការិយប រិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការស្នងការនគរបាលខេត្ត បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយក្រៃលែងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមទាំងប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី នាឱកាសនេះផងដែរ។ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការណែនាំដល់អស់លោក លោក​ស្រីដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់និងកត់​ត្រានូវអនុសាសន៍ និងបទពិសោធន៍ដ៏មានតម្លៃរបស់ឯកឧត្តម គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្ត ទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃអោយទទួលបានលទ្ធផលល្អសម្រេចបានជោគជ័យបន្ថែមទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧប​នា​យ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិង​សុខភាពរបស់កម្លាំងនគរបាលជាតិនិងការបំពេ​ញភារកិច្ចជំនាញ ប៉េសកកម្មតាមបណ្ដាគោល​ដៅសំខាន់ៗ របស់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់និងផ្នែកនានានៅតាមបណ្តាមូលដ្ឋាន ឃុំ​-សង្កាត់ ទូទាំងខេត្តមិនតែប៉ុណ្ណោះឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានអនុញ្ញាតិអោយមន្រ្តីជំនាញពាក់ព័ន្ធ ទាំងអស់លើកឡើងពីចំណុចខ្វះខាតមួយចំនួន និងចំណុចប្រឈមមួយ​ចំនួនឆ្លើយតបទៅ និងការធ្វើការកែតំរូវរបាយ​កា​រណ៍ ដែលបូកសរុបការងាររបស់ក្រុមការងាររបស់ក្រុមការងារសវនកម្មដែលបានឡើងអាន​ដោយ ក្រុមការងាររបស់អគ្គនាយកដ្ឋានសវនកម្មក្នុងពិធីបិទសវនកម្មផ្ទៃក្នុង ដើម្បីយកចំណុចខ្វះខាតនៅតាមបណ្តាការិយាល័យជំនាញនិមួយៗទាំងចំណុចខ្វះខាតនៅតាមបណ្តាអធិការនគរ​បាលក្រុងស្រុកទាំង៥ ដើម្បីលើកជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថ្លែងបញ្ជាក់ថា ការចុះធ្វើសវនកម្ម គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹក​នាំ តាមបណ្តាផែនជំនាញនីមួយៗគឺជាការវាយ​តម្លៃលើកិច្ចកាទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-គ្រប់គ្រងកម្លាំង ២-គ្រប់គ្រងហិរញ្ញវត្ថុ ៣-គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ការងាររដ្ឋបាលទូទៅ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញព្រមទាំង លោកអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំងអស់ដែលបានចូលរួមជួយសហការគ្នាឱ្យបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមកនេះអោយ ដំណើរការទៅបានយ៉ាងរលូន រហូ​តដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធ​ផល​ទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោល​នយោ​បាយ របស់ក្រសួងមហាផ្ទៃ។ ជាលទ្ធផល នៃការចុះធ្វើសវនកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល ទូទាំងខេត្ត ដែលបានយក​ចិត្តទុកដាក់អនុវត្តទៅតាមតួនាទីភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ។ មុននិងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានប្រសិទ្ធពរជ័យ ជូនចំពោះថ្នាក់ដឹកនាំនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមប្រកបតែសេចក្តីសុខនិងជួបប្រទះ តែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕

អត្ថបទដែលជាប់ទាក់ទង